សាច់ញាតិយកក្បាលជ្រូក និងមាន់ស្ងោរសែនរកសពលង់ទឹកកាលពីម្សិលមិញ

ខេត្តបន្ទាយមានជ័យ៖បងអៀវប្អូនប្រុសឆ្លងប្រឡាយលង់ប្អូនបាត់២ថ្ងៃយប់សាច់ញាតិយកក្បាលជ្រូកនិងមាន់បន់ស្រន់
ទើបផុសរកឃើញនៅអំឡុងម៉ោង២រសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០៧នៅទំនប់គៀបស្ថិតភូមិគៀបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។
លោកវរះសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ សុខ បិន ភេទប្រុសអាយុ១១ឆ្នាំ(ជាកូនទី៤រៀនថ្នាក់ទី៥) ឪពុកឈ្មោះ សុខ កិច្ច អាយុ៥២ឆ្នាំ ម្តាយឈ្មោះ ហ៊ុន តូច អាយុ៤៦ឆ្នាំរស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ឈ្មោះ សុខ កិច្ច (ជាឪពុក)បានប្រាប់ថា៖នៅពេលកូនប្រុសលង់ទឹកស្លាប់គឺនៅថ្ងៃបុណ្យភ្ជុំបិណ្ឌកូនប្រុសរួមជាមួយបងប្អូនសាច់ញាតិប្រមាណ២០នាក់និងអ្នកទៅលេងជាច្រើននៅទំនប់គៀប ហើយពេលគ្រោះថ្នាក់ដោយលង់ទឹកស្លាប់នោះគឺឈ្មោះ សុខ ពេជ្រ ភេទប្រុសអាយុ១៨ឆ្នាំ(ត្រូវជាបងប្រុសបង្កើត)នៅពេលលេងទឹកសុខៗស្រាប់តែបងប្រុសអៀវប្អូនប្រុសឆ្លងប្រឡាយមានប្រវែងជាង១០ម៉ែត្រជម្រៅប្រមាណ៣ទៅ៤ម៉ែត្រ ហែលពីច្រាំងខាងលិចបំណងទៅខាងកើតដល់កណ្តាលប្រឡាយស្រាប់លង់ទឹកអ្នកជិតខាងឃើញបានស្ទុះទៅជួយបានបងប្រុសឈ្មោះ សុខ ពេជ្រ ហើយប្អូនប្រុសឈ្មោះ សុខ បិន បានលិចទឹកបាត់នៅអំឡុងម៉ោង១រសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៧។
ឪពុកបានបញ្ជាក់ថា៖ក្រោយពេលកូនប្រុសលង់ទឹកបាត់សាច់ញាតិប្រមាណជិត១០នាក់នាំគ្នាជ្រមុជទឹករកមិនឃើញលុះព្រឹកឡើងថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧ សាច់ញាតិបានយកក្បាលជ្រូកមាន់មកដាក់សែនហើយសាច់ញាតិខំរករហូតដល់ម៉ោង២រសៀលទើបរកឃើញពីចំណុចដែលលង់បាត់ជាប់ក្រោមស្ពានទ្វារទឹកប្រមាណជា១០០ម៉ែត្រ។
ក្នុងឱកាសដែលសាច់ញាតិកំពុងរកក្មេងប្រុសលង់ទឹកស្លាប់បាត់ខ្លួនលោកវរះសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរួមជាមួយកម្លាំងទៅជួយរកនិងចូលរួមសួរសុខទុក្ខហើយបានទៅចូលរួមជាថវិការ១០០ដុល្លាដល់ឪពុកជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕IMG-20170922-WA0057

IMG-20170922-WA0058

IMG-20170922-WA0054

IMG-20170922-WA0056

IMG-20170922-WA0055