អាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវពង្រឹងតួនាទី ភារកិច្ចអោយបានម៉ឺងម៉ាត់និង ទប់ស្កាត់ការនាំចូលរំសេវ ផាវខុសច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ មេបញ្ជារការ និងមេបញ្ចាររងកងរាជងអាវុធ
ហត្ថខេត្តបន្ទាយមានជ័យ ជាច្រើននាក់ បានអញ្ជើញមកត្រួតពិនិត្យ និងណែនាំដល់កងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីពង្រឹងការអនុវត្តន៍ តួនាទីភារកិច្ច បំរើប្រជាពលរដ្ឋអោយបានល្អបន្ថែមទៀត នារសៀលថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបញ្ជារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លើកឡើងថា កម្លាំងកងរាជអាវុធហត្ថត្រូវតែទប់ស្កាត់ឈ្មួញលួចនាំចូលរំសេវផាវខុសច្បាប់ពីប្រទេសជិតខាង និងចុះត្រួតពិនិត្យដល់អាជីវករលក់ដូរតាមទីផ្សារចៀសវាងបង្កអសន្តិសុខដល់សង្គមទៀតផង។ លោកបានបន្ថែមថា កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងអស់ត្រូវទទួលខុសត្រូវលើតួនាទី ភារកិច្ច របស់ខ្លួនឲ្យបានម៉ឺងម៉ាត់ និងត្រូវចូលរួមចំណែក ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋដែលជួបការលំបាក និង

លោកមេបញ្ជាការ បានបន្តថា កម្លាំងទាំងអស់ត្រូវក្ដាប់រាល់ព័ត៌មានជាតិ និងអន្តរជាតិ និងបង្រ្កាបរាល់បទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានទាន់ពេលវេលា ហើយកម្លាំងអាវុធហត្ថទាំងអស់ ដាច់ខាតមិនឲ្យមានអាវុធហត្ថណាម្នាក់មានការពាក់ព័ន្ធនឹងអំពើជួញដូរ រក្សាទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ព្រមទាំងបទល្មើសផ្សេងៗទៀត ដូចជាកាប់ទន្រ្ទានយកដីរដ្ឋ បទល្មើសនេសាទខុសច្បាប់ និងបទល្មើសកាប់បំផ្លាញព្រៃឈើជាដើម៕
IMG-20170923-WA0100