ខ្លាំងៗណាស់!!! ចុងក្រោយ ចាញ់ចូលពេទ្យ ឈ្នះដេកគុក

 ភ្នំពេញៈ បុរសព២នាក់ ឈ្មោះគ្នាមិនចេះអត់អោនអោយគ្នា ចុងក្រោយ ចាញ់ចូលពេទ្យ អ្នកឈ្នះដេកគុក រឿងវាយទប់គ្នាបង្ករការភ្នាក់ផ្អើលនេះ

កើតឡើងកាលពីវេលាម៉ោង១និង៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំនុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនបង្កមានឈ្មោះ ជុន ស៊ីនាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១ ផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១

ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កអង្គុយហូបបាយ នៅមុខផ្ទះជាមួយគ្រួសារស្រាប់ តែជនរងគ្រោះបានអូសរទេះអេតចាយ

រួមនឹងទ្វារដែកពីរសន្លឹកមកដល់មុខផ្ទះ ជនបង្កស្រាប់តែបានស្រែកប្រាប់ទៅបុរសឈ្មោះពៅថា បើឯងលួចរបស់គេចឹងកុំយកចូលភូមិពេលថ្ងៃចឹង

ស្រាប់តែជនរងគ្រោះស្រែកវិញថា នេះជារឿងរបស់អញមិនទើសក្បាលម៉ែអាណាទេ។

ភ្លាមៗនោះដោយការខឹងសម្បារយ៉ាងខ្លាំងជនបង្កបានទាញដុំថ្មគប់ទៅលើ ពៅ ចំជើងខាងឆ្វេងបណ្ដាលឲ្យមានឈាម។

ដោយសារតែកំហឹង ឈ្មោះ ពៅ បានទាញដំបងឈើជ្រុងស្ទុះ ទៅវ៉ៃជនបង្កតែត្រូវជនបង្កចាប់ឈើបានរុញទៅបុកដើម

ទ្រូងរបស់ ពៅ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ក៏ត្រូវរថយន្តសង្គ្រោះបន្ទាប់របស់មន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅសង្គ្រោះបន្ទាន់

ចំណែកជនបង្កត្រូវបានសមត្ថកិច្ចដឹកយកទៅប៉ុស្តិ៍ដើម្បីសាកសួរ និងដោះស្រាយតាមនិតិវិធី៕

22052469_332019790541224_1327523118_n 22052816_332019783874558_567281802_n