រើសអេតចាយបន្លំលួចទ្រព្យសម្បត្តិគេ ត្រូវវាយខ្នោះ

(ភ្នំពេញ)៖បុរសពីរនាក់ សណ្តោងរ៉ឺម៉ករើសអេតចាយបានបន្លំលួចទុយោជ័របូបខ្សាច់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនៅចំណុចការដ្ឋានបូមខ្សាច់ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលវេលាម៉ោង៥ជាងទាបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

មន្រី្តនគរបាលចាក់អង្រែលើបានប្រាប់ថា  កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាង របស់ជនសង្ស័យមានម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង, ទុយយោរជ័រសម្រាប់បូមខ្សាច់ ចំនួន២កំណាត់, ដាវកែច្នៃ ១ដើម និង រណារ៉ ចំនួន១។សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ែន បូណា ហៅ តឿ អាយុ៣៤ឆ្នាំ មុខរបរ រើសអេតចាយ និងម្នាក់ទៀត ឈ្មោះ គឹម ប៊ុន្នី ហៅ ឌី អាយុ២៩ឆ្នាំ មុខរបរ រើសអេតចាយ អ្នកទាំងពីររស់នៅខ័ណ្ខមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទុយយោឈ្មោះ អាត សេងអាន ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរ មេការការដ្ឋានបូមខ្សាច់ ស្នាក់នៅការដ្ឋានបូមខ្សាច់ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានយកជនសង្ស័យយកមកសួរនាំ ធ្វើសំណុំរឿងរួចបានបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ khmerreport

rasmeinews21768253_728011147383978_8414823368143662183_n ឆឆឆឆឆ