ហួសចិត្ត!!! នៅកន្លែងបនល្បែងប្រជល់មាន់អូរស្មាច់ មានសមត្ថកិច្ចកាងការពារចាប់អ្នកកាសែតវាយខ្នោះ និងលុបរូបភាព

ខេត្តឧត្តរមានជ័យ៖ នៅសង្វៀនជល់មាន់ អាប៉ោងបៀ យោគីនៅក្នុងបរិវេណចំណតរថយន្ត អូរស្មាច់មានសមត្ថកិច្ចចាំកាង
ការពារបនល្បែងប្រជល់មាន់ អាប៉ោងបៀរ យោគី ខណៈពេលដែលអ្នកយកព័ត៌មានបីរូបបានចូលផ្ទិតយករូបភាព ល្បែងទាំងនេះ ស្រាប់តែសមត្ថកិច្ចចាប់វាយខ្នោះ ឆែកឆែរ និងលុបរូបភាព កាលពីវេលាម៉ោង ជាង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង។

អ្នកសារព័ត៌មានបីនាក់មកពីអង្គភាពផ្សេងគ្នា១.ឈ្មោះ ខៀវ សុផានុរស្ស
២.ឈ្មោះ រត័្នផល្លា ៣.ឈ្មោះ ហ៊ាន សុពណ៍បានប្រាប់ថា ពួកខ្លួន ត្រូវបានលោកឌិន វ៉ាន់ឌី នាយការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យចាប់វាយខ្នោះ និងលុបរូបភាពចោលខណៈពេលដែលចូលផ្ទិតយករូបភាពល្បែងទាំងនោះ។

លោកខៀវ សុផានុរស្ស ជាជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់បានអោយដឹងថា ពេលកើតហេតុខាងលើលោកបានទទួលព័ត៌មានពីពលរដ្ឋថាមានការលេងល្បែងភ្នាល់សុីសង
ប្រជល់មាន់ យោគី អាប៉ោងប្រព្រឹត្តទៅនៅភូមិសាស្រ្តខាងលើដោយមានក្រុមនាក់ញ្ញាណល្បែងភ្នាល់មកពីគ្រប់បណ្តាស្រុកដូចជាស្រុកអន្លង់វែងស្រុកត្រពាំងប្រាសាទ និងខេត្តផ្សេងៗទៀត។

ក្រោយពីទទួលព៍ត៌មានលោក
សុផានុរស្ស និងក្រុមការងារបានចុះទៅដល់និងថតយករូបភាពរួចហើយក៍បើករថយន្តចេញមកវិញបានប្រហែល ២០ ម៉ែត ក៍ឃើញរថយន្តមួយគ្រឿងពីបាំងមិនស្គាល់ម៉ាកពណ៌សរដែលបិទឡូហ្គោនិងផ្លាកលេខនគបាលចេញពីបនល្បែងតាមពីក្រោយរហូតមកដល់ចំនុចហួសខ្លោងទ្វារបេនរថយន្តប្រហែល១០ម៉ែត្រក៏ត្រូវរថយន្តខាងលើមកពាំងពីមុខបញ្ជាអោយឈប់និងដកហូតទូរស័ព្ទនិងរថយន្តយកទៅចូលទៅក្នុងបនល្បែង។

សុផានុរស្ស បានបន្តថាក្នុងប្រតិបត្តិការដឹកនាំដោយលោកឌិន វ៉ាន់ឌី និងបក្សពួកស្លៀកពាក់សុីវិលប្រហែលជាង ១០ នាក់បានធ្វើការឃាត់ខ្លួននិងវាយខ្នោះលើរូបលោកនិងក្រុមការងារនិងបញ្ជូនខ្លួនចូលទៅក្នុងបនល្បែងដើម្បីឆែកឆេរទៅលើរូបរាងកាយនិងដកហូតសំភារ:ផ្ទាល់ខ្លួននិងសួរចំលើយផងដែរ។

ប្រភពពលរដ្ឋបានលើកឡើងថា ពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុវត្ថិភាពរបស់ពួកគាត់ចំពោះមន្រ្តីនគរបាលអនុវត្តច្បាប់មួយក្តាប់តូចដែលតែងតែយកតួនាទីរបស់ខ្លួនមកប្រើប្រាស់ផ្ទុយទៅនិងនិតិវិធីច្បាប់ហើយក៏មិនដឹងជាមានពលរដ្ឋប៉ុន្មាននាក់និងអ្នកសារព័ត៌មានប៉ុន្មាននាក់ដែលរងគ្រោះដោយសារមន្រ្តីនគរបាលរូបនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តឧត្តរមានជ័យបានអោយដឹងថាការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើលោកមិនបានដឹងទេហើយបើមានមន្រ្តីនគរបាលទៅយាមនៅបនល្បែងក៏ជារឿងខុសដែរ។

ដោយឡែក លោក គូយ កាន់យ៉ា
ព្រះរាជអាជ្ញាសារលាតំបូងខេត្តឧត្តរមានជ័យបានថ្លែងថាការឃាត់ខ្លួនអ្នកការសែតខាងលើលោកមិនបានបញ្ជាទេហើយការថតយករូបភាពរបស់អ្នកសារព័ត៌មានក៍មិនមែនជារឿងខុសច្បាប់ដែរ៕
20170927_161618

20170927_161618