(Update) អោយតែបនល្បែងមានច្បាប់!!! ប្រជាពលរដ្ឋខ្មែរចូលលេងល្បែងគគ្រឹកគគ្រេង តើវាមិនប៉ះពាល់ពីភូមិ/ឃុំមានសុវត្ថភាពទេរឺ?

(ខេត្តឧត្តរមានជ័យ)៖ ប្រភពប្រជាពលរដ្ឋបានការរិះគន់ថា លោក ឌិន វណ្ណនី ប្រធានការិល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ កាងការពារនៅបនល្បែងស៊ីសង បៀ អាប៉ោង យូគី ប្រជល់មាន់ ដែលសំបូរទៅដោយប្រជាពលរដ្ឋខ្មែររាប់រយនាក់ក្នុងមួយថ្ងៃៗញៀនល្បែងលេងជារៀងរាល់ថ្ងៃ។

 

ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់ធ្លាប់តែឃើញសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ តែហេតុអ្វីបានជាពេលនេះ សមត្ថកិច្ចទៅកាងល្បែងទៅវិញ។ប្រភពប្រជាពលរដ្ឋបានអោយដឹងថា ការបង្ក្រាបល្បែងដែលគ្មានច្បាប់ ដែលលេងតាមភូមិ ស្រុកនោះ មិនមែនជាការបង្រ្កាបបទល្មើសពិតប្រកដ ឬថែរក្សាសុខសុវត្ថភាពប្រជាពលរដ្ឋ អោយស្របទៅតាមភូមិឃុំមានសុវត្ថភាពដែលរដ្ឋាភិបាលបានកំនត់ពិតប្រាកដនោះទេ ផ្ទុយទៅវិញការបង្ក្រាបល្បែងលេងបន្តិចបន្តួចតាមភូមិឃុំនោះគ្រាន់តែចង់គៀងគរអោយអ្នកញៀនល្បែង ទៅលេងនៅកន្លែងដែលមានច្បាប់ ដែលអ្នកមានលុយមានអំណាចបើកល្បែងប៉ុណ្ណោះ។

 

ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែកញ្ញា សមត្ថកិច្ចខាងលើ និងបក្សពួកប្រមាណ១០នាក់ បានយកតួនាទីជាសមត្ថកិច្ចទៅកាងបនល្បែងស៊ីសង ប្រជល់មាន់ បៀរអាប៉ោង យូគីនៅចំណតរថយន្តអូរស្មាច់នៅខេត្តឧត្តមមានជ័យ ដោយចាប់អ្នកសារព័ត៌មានវាយខ្នោះ ឆែកឆេរ និងលុបរូបភាព ថែមទាំងយកឈ្មោះលោកព្រះរាជ្ញា មកគំរាមចាប់អ្នកការសែតដាក់គុកដោយគ្រាន់តែអ្នកសារព័ត៌មានចូលទៅផ្ទិតយករូបភាពដើម្បីផ្សាយប៉ុណ្ណោះ។
ពាក់ព័ន្ធនិងបញ្ហានេះដែល អាជ្ញាធរនិង សមត្ថកិច្ចក្រុងសំរោង ខេត្តឧត្តរមានជយ័ ថាបនល្បែងស៊ីសងដែលនៅក្នុងចំណតរថយន្ដអូរស្មាច់ របស់លោក កុកទៀង ក្នុងសង្កាត់អូស្មាច់ក្រុងសំរោងថា ជារបស់ក្រុមហ៊ុនហើយមានច្បាប់ត្រឹមត្រូវ។បនល្បែងនេះ បានបើកអោយប្រជាពលរដ្ឋខ្មែរលេងក្នុងមួយថ្ងៃៗងប់ងល់ញៀនល្បែង មិនគិតពីការងារកស៊ីទទួលទានរបរសុច្ចរិតឡើយ។
នៅថ្ងៃទី២៧ខែកញ្ញានេះលោកឧត្ដមសេនីយ៍ត្រី ឡឹក សុខា ស្នងការងទទួលផែនព្រហ្មទណ្ឌ័នៃស្នងការនគបាលខេត្តឧត្តរមានជយ័បានអោយដឹងថា លោកទទួលស្គាល់ការចាប់វាយខ្នោះអ្នកការសែតពីសំណាក់កូនចៅរបស់លោកនោះវាមិនមែនជារឿងត្រូវច្បាប់នោះទេ ព្រោះគ្មានបទបញ្ជាផ្ទាល់ពីរូបលោករឺក៏លោកស្នងការនិងលោកព្រះរាជអាជ្ញាដែរ ហើយក៏មិនទាន់ចាត់ទុកថាកូនចៅលោកខុសទាំងស្រុងដែរ ពីព្រោះកូនចៅលោកទទួលបណ្ដឹងតាមទូសព្ទ័ពីលោក កុកទៀង ជាម្ចាស់ក្រុមហ៊ុនដែលអ្នកការសែតទាំងនោះទៅថតដោយគ្មានការអនុញាត។

 

 

ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ពន្ធ័ ជួយលុបបំបាត់ល្បែងស៊ីសងមួយនេះអោយទាន់ពេលវេលាផងប្រសិនបើអាណិតអាសូរដល់ពួកគាត់ ហើយរាល់ថ្ងៃនេះ មានប្រជាពលរដ្ឋជាច្រើននាក់ដែលបានរងគ្រោះដោយសារតែញៀនល្បែង និងមានអ្នកសារព័ត៍មាន៣នាក់ផ្សេងទៀតក៏បានទទួលរងគ្រោះ ដោយតាមសូមពរពលរដ្ឋអោយទៅថតផ្តិតយកសកម្មភាពរូបភាពល្បែងស៊ីសងខាងលើផ្សាយជួនថ្នាក់ដឹកនាំអោយបានដឹងនិងជួយលុបបំបាត់៕(ពាក់ពន្ធ័អត្ថបទការចេញផ្សាយនេះ សារព័ត៌មានខ្មែររីផតរងចាំទទួលរាល់ការស្រាយបំភ្លឺរាល់ម៉ោងធ្វើការ)

21993124_346844659075937_5369184044556334615_o 22007453_346844609075942_5704686317820826522_n 22008026_346844639075939_6385344549856039805_n 22045842_346844582409278_5403586981665521698_n 20170927_161618