បុរសម្នាក់ធ្វើអោយផ្អើលពេញការិយាល័យពន្ធដារក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានចោទប្រកាន់ទៅមន្ត្រីពន្ធដាក្រុងប៉ោយប៉ែត ប្រើសំដីមិនសមរម្យមកលើខ្លួន
គ្រាន់តែបានទៅរកប័ណ្ណបង់ពន្ធរថយន្តដែលធ្វើជាង២ឆ្នាំហើយ តែមិនទាន់បាន ហេតុការណ៍នេះបង្កការភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋដែលចូលទៅបង់ពន្ធទាំងព្រឹកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក សុខ ឆៃលី ប្រជាពលរដ្ឋដែលទៅបង់ពន្ធរថយន្តបានអោយដឹងថា កាលពីវេលាម៉ោងជិត៣រសៀលនៅថ្ងៃទី២៨ ម្សិលមិញ រូបលោកបានទៅបង់ពន្ធផ្លូវ រថយន្តរបស់គាត់ និងរកប័ណ្ណសំគាល់សំរាប់បង់ពន្ធ(ប័ណ្ណប្រាំពាន់) ដែលបានធ្វើរយះពេលជាង២ឆ្នាំ តែបែរជាមន្ត្រីពន្ធដាម្នាក់ឆ្លើយថា (បើចង់បានប័ណ្ណហ្នឹងទៅរកនៅខេត្ត និងភ្នំពេញទៅ នៅនេះមិនមានទេ ទៅប្តឹងឯណាប្តឹងទៅ)។

លោកសុខ ឆៃលី បានបន្តថា មន្ត្រីពន្ធដា ម្នាក់នោះមានឈ្មោះ រ័ត្ន ភេទប្រុសអាយុ ប្រហែល៣០ឆ្នាំ ជាមន្ត្រីេពន្ធដាបំរើការងារក្នុងការិយាល័យពន្ធដាក្រុងប៉ោយប៉ែត។ លោកថែមទាំងអះអាងថា លោកនិយាយនេះមិនបានបំភ្លើសនោះទេ បើមិនជឿលោកអោយឆែកកាម៉ាមើលចុះ។

ពាក់ព័ន្ធ និងបញ្ហានេះ លោក រ័ត្ន បានបដិសេធទៅលើការចោទប្រកាន់នេះ ហើយបានលើកឡើងថា កាលពីម្សិលមិញនោះ បានលើកគ្រាន់តែពន្យល់ និងជំរាបជូនអោយយល់ពីហេតុផលប៉ុណ្ណោះ តែពាក្យសំដីអសុរោះ និងមិនបានប្រាប់គាត់អោយទៅប្តឹងនោះទេ។

លោក ហាក់ សុផលប្រធានពន្ធដាក្រុងប៉ោយប៉ែត បានលើកឡើងថា បុរសខាងលើមកនេះ គឺមករករឿងមន្ត្រីរបស់លោក ហើយលោកមិនជឿថា មន្ត្រីរបស់លោកប្រើពាក្យសំដី ដល់ថ្នាក់ហ្នឹងដែរ។លោកបានបន្តថា ប័ណ្ណសម្គាល់បង់ពន្ធរថយន្ត(ប័ណ្ណប្រាំពាន់រៀល)របស់ លោក សុខ ឆៃលី នេះមិនមែនមកពីខាងលោកនោះទេ គឺខាងខេត្តមិនទាន់ទំលាក់Listមកខាងលោក តែរថយន្តនេះទោះមិនមានប័ណ្ណក៏ដោយ ក៏អាចបង់ពន្ធបានដែរ។

ក្រោយមកភាគីទាំងពីរ ហាក់ដូចជាសំរួលគ្នា បានឡើងវិញ ហើយមន្ត្រីពន្ធដាបានប្រាប់អោយលោក សុខ ឆៃលីមកបង់ពន្ធនៅថ្ងៃច័ន្ទ លោកនិងអោយមន្ត្រីរបស់លោករៀបចំអោយ៕by khmerreport
20170929_12380020170929_123800

20170929_125146

Screenshot_20170929-125111

Screenshot_20170929-125025