បុរសម្នាក់លង់ទឹកស្លាប់ សង្ស័យស្រវឹងស្រា

ខេត្តបន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់សង្ស័យស្រវឹងស្រា រួចចុះងូតទឹកត្រូវលង់ទឹកស្លាប់ ត្រូវបានអ្នកភូមិប្រទះឃើញកាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅត្រង់ចំណុចភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់ថា ជនរងគ្រោះមានឈ្មោះឈុន លី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យហើយបានធ្វើការសន្និដ្ឋានថាសពនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដគ្មានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ។ក្រោយពិនិត្យរួចសពត្រូវបានក្រុមគ្រួសារយកមកបូជានៅវត្តគោកសំរោងតាមប្រពៃណីតែម្តង៕

Capture132 Capture142