ប្រជាពលរដ្ឋចំនួន៤ឃុំនៅស្រុកម៉ាឡៃកំពុងរងគ្រោះទឹកជនន់លិចផ្ទះសំបែង និងដំណាំ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារចំនួន៤ឃុំនៅស្រុកម៉ាឡៃកំពុងរងគ្រោះទឹកជនន់លិចផ្ទះសំបែង និង
ដំណាំ ដោយទឹកហូរទឹកភ្លៀងនិងប្រភពទឹកហូរស្រុងពីប្រទេសថៃ តាមអូរព្រំដែន។ នៅយប់ថ្ងៃទី០២ និងព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៧ កម្លាំងសមត្ថកិច្ចចំរុះបានធ្វើការសង្គ្រោះ និងជញ្ជូនអីវ៉ាន់យកមកទុកនៅទីទួលសុវត្ថភាព ទាន់ពេលវេលាមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ឡើយ។

លោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងចុះជួយសង្គ្រោះ និងយកទូកជាច្រើន ដឹកជញ្ជូនអីវ៉ាន់ប្រជាពលរដ្ឋ ចំនួនជា៣០០រយគ្រួសារដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ លោកបានអោយដឹកថា ប្រជាពលរដ្ឋស្រុកម៉ាឡៃដែលរងគ្រោះទឹកជន់លិចផ្ទះសំបែង និងដំណាំជាច្រើនហិកតានោះគឺ១.ឃុំ ទួលពង្រ ២. ឃុំអូរសំព័រ ៣.ឃុំ ម៉ាឡៃ ៤.ឃុំបឹងបេង ស្រុកម៉ាឡៃ។

ប្រជាពលរដ្ឋបានអោយដឹងថា ដែលមានការជន់លិចនេះគឺលិចទឹកភ្លៀង ដែលហូរស្រុកពីប្រទេសថៃ មកពីតំបន់ភ្នំព្រឹក សំពៅលូន តាមអូរព្រំដែន និងមានភ្លៀងធ្លាក់ជាប់គ្នានៅក្នុងស្រុកម៉ាឡៃផងនោះ ធ្វើអោយមានការជន់លិចផ្ទះសំបែង និងដំណាំ ដូចពោត ដំឡូង សណ្តែក និងដំណាំផ្សេងៗជាច្រើនទៀត។ ប្រជាពលរដ្ឋបញ្ជាក់ថា ករណីទឹកលិចឆ្នាំនេះ ប្រហាក់ប្រហែល កាលពីឆ្នាំ២០១៣ ដែរ។

លោក អនុសេនីយ៍ទោ ប៊ុន គន្ធ បានប្រាប់ថា រហូតមកដល់ម៉ោង២រសៀលថ្ងៃទី០៣នេះ ទឹកបានស្រកជាបណ្តើរៗហើយ សមត្ថកិច្ចក៏កំពុងបន្តការជួយដឹកជញ្ជូន អីវ៉ាន់ប្រជាពលរដ្ឋ ហើយទឹកនេះប្រហែលជាអាចនិងបន្តជន់លិចទៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត បន្តទៀត៕
IMG-20171003-WA0050

IMG-20171003-WA0042

IMG-20171003-WA0040

IMG-20171003-WA0043

IMG-20171003-WA0041

IMG-20171003-WA0051

IMG-20171003-WA0046