លោកកង សុខឿន ចៅសង្កាត់ស្តីទីសង្កាត់ប៉ោយប៉ែត មកពីបក្សសង្គ្រោះជាតិកំពុងរងការរិះគន់ រឿងសំរាមស្អុយស្ទើរគ្រប់កន្លែង គ្មានចំណាត់ការ

ខេត្តបន្ទាយមានជ័យ៖ ចៅសង្កាត់ស្តីទី សង្កាត់ប៉ោយប៉ែត មកពីបក្ស
សង្គ្រោះជាតិកំពុងរងការរិះគន់ រឿងសំរាមស្អុយស្ទើរគ្រប់កន្លែង គ្មានចំណាត់ការ ទុកអោយសំរាមគរនិងចោលយ៉ាងអាណាធិបតេយ្យ ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសុខភាព រស់នៅរបស់ប្រជាពលរដ្ឋ គិតតែអង្គុយជាមួយនិងម៉ាស៊ីនត្រជាក់ក្នុងការិយាល័យ។
20171004_112759

ប្រជាពលរដ្ឋ នៅតាមផ្ទះ និង ពលរដ្ឋឆ្លងកាត់តាមច្រកទ្វារអន្តរជាតិបានរិះគន់ថា ចៅសង្កាត់ស្តីទីថ្មីប៉ោយប៉ែតមកពីបក្សសង្គ្រោះជាតិ លោក កង សុខឿន ជំនួសលោកចៅ វាសនា ដែលជាចៅសង្កាត់កំពុងជាប់ពន្ធនាគារថា គ្មានវិធានការ និងមិនគិតគូរពីបញ្ហាសំរាម ទោះជាក្រុមហ៊ុនប៉ោយប៉ែតគ្លីននើរ (PPC) ប្រមូលឬ មិនប្រមូលសំរាម ចៅសង្កាត់ស្តីទីម្នាក់នេះហាក់ដូចជាមិនអើពើ ទុកអោយគរ បន្សល់ស្អុយរលួយជាច្រើនថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះសំរាមជាច្រើនត្រូវបានចោលយ៉ាងរាយប៉ាយ តាមដងផ្លូវ ដូចជានៅតាមផ្លូវជាតិលេខ៥ ផ្លូវហ្គោឌិនស្ទូចត្រី និងតាមផ្លូវ នៅមុខផ្ទះប្រជាពលរដ្ឋស្ទើរគ្រប់កន្លែង ក៏កំពុងធ្វើអោយប៉ះពាល់សុខភាព ជះក្លិន មានដង្កូវ និងសោភ័ណភាពផងដែរ។ ប្រជាពលរដ្ឋបានបន្ថែមថាកន្លែងខ្លះ ១០ថ្ងៃ ទៅ១៥ថ្ងៃ និងកន្លែងមួយចំនួនទៀតទុករយះពេលជាង១ខែហើយក្រុមហ៊ុនមិនទាន់មកប្រមូលផង។
20171004_093359
ប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរ និងក្រុមហ៊ុនប៉ោយប៉ែតគ្លីននើរ(PPC) រួមទាំងមន្ត្រីបរិស្ថានក្រុង សូមយកចិត្តទុកដាក់លើសុខភាព ប្រជាពលរដ្ឋផង ជាពិសេស លោក កង សុខឿន ចៅសង្កាត់ស្តីទីសង្កាត់ប៉ោយប៉ែត មកពីបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋ បានស្រលាញ់និងបោះឆ្នោតគាំទ្រអោយគិតគូររឿងសំរាមនេះផង។

ពាក់ព័ន្ធ និងបញ្ហានេះ លោកកងសុខឿន បានប្រាប់ថា មិនមែនអាជ្ញាធរសង្កាត់មិនគិតនោះទេ គឺមានការប្រជុំជារៀងរាល់ខែ តែនៅតែប៉ុណ្ណឹង ដោយខាងក្រុមហ៊ុនបានរាយការណ៍ប្រាប់ថា ផ្លូវដែលចូលទៅទីលានចាក់សំរាមនោះនៅឆ្ងាយនឹងមានភក់ច្រើន។
20171004_100331
ស្រដៀងគ្នានេះដែល លោក ស៊ឹម សុខហៃ តំណាងក្រុមហ៊ុន ប៉ោយប៉ែតគ្លីននើរ(PPC) ប្រាប់ថា មូលហេតុនៃការយឺតយ៉ាវ ដូចបងប្អូនបានរិះគន់មកនេះ គឺបណ្តាលមកពីមានភ្លៀងធ្លាក់ជាប់ៗនៅក្រុងក្រុងប៉ោយប៉ែត ធ្វើអោយផ្លូវដែលយកសំរាមទៅចាក់នោះ មានភក់ជាប់ នៅឆ្ងាយ និងមានពេលខ្លះរថយន្តត្រូវរអិលធ្លាក់ប្រឡាយក៏មាន។ លោកបានបន្តថា កន្លែងចាក់សំរាមដែលមានផ្លូវជាប់ភក់ និងស្ថិតនៅទាំងសពថ្ងៃនេះ មិនមែនជាទីតាំងរបស់ក្រុមហ៊ុនទេ គ្រាន់តែជាទីតាំងបណ្តោះអាសន្នប៉ុណ្ណោះ ទីតាំងរបស់ក្រុមហ៊ុនគឺនៅភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តែត្រូវបានប្រជាពលរដ្ឋធ្វើការតវ៉ា មិនអោយយកសំរាមចាក់ ។លោកបានសំណូមពរអោយប្រជាពលរដ្ឋចូលរួមវេចខ្ជប់សំរាម កុំដាក់សំរាមរាយប៉ាយ ដើម្បីជួយសំរួលដល់ក្រុមហ៊ុនប្រមូលមានការឆាប់រហ័ស៕
20171004_100247

20171004_100239

20171004_100328

20171004_100329