កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៥៦៨ ក្រុងប៉ោយប៉ែតបង្ក្រាបបានស្ត្រីញៀនល្បែង៦នាក់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៥៦៨ បង្ក្រាបអ្នកញៀនល្បែងបៀ យកមកធ្វើកិច្ចសន្យាអោយបញ្ឈប់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ម៉ែន រិទ្ធី អនុប្រធានស្នាក់ការសន្តិសុខលេខ៥៦៨ ធ្វើការបង្ក្រាបនៅវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី ០៦ តុលា ២០១៧នៅចំណុច ដីស ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

លោក អនុសេនីយ៍ទោ ម៉ែត រិទ្ធី អនុប្រធានស្នាក់ការសន្តិសុខលេខ៥៦៨ ប្រាប់ថា ការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងនេះ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ។ ក្រុមអ្នកញៀនល្បែងស៊ីសង ជាស្ត្រីមានគ្នាចំនួន៦នាក់ ទី១.ឈ្មោះ កង សុភ័ណ អាយុ ៦០ឆ្នាំ ,២.ឈ្មោះ សូ សុភ័ក្រ អាយុ ៥៥ឆ្នាំ, ៣.ឈ្មោះ ឈាង គិត អាយុ ៦០ឆ្នាំ ,៤.ឈ្មោះ លី សៀវហេង អាយុ ៣៦ឆ្នាំ, ៥.ឈ្មោះ សុង ធា អាយុ ២៧ឆ្នាំ និង ៦.ឈ្មោះ ប៉ាង ស្រីមុំ អាយុ ៤២ឆ្នាំ អ្នកញៀនល្បែងទាំង៦នាក់ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចដដែលបានអោយដឹងថា ចំពោះស្ត្រីអ្នកញៀនល្បែងទាំង៦នាក់ ដែលសមត្ថកិច្ចធ្វើការបង្ក្រាបពេលនេះ លើកទី១គ្រាន់តែ អប់រំណែនាំ និង ធ្វើកិច្ចសន្យាបញ្ឈប់ បើមានលើកក្រោយនិងអនុវត្តន៍ទៅតាមផ្លូវច្បាប់៕By khmerreport

22291020_335209046888965_1091794105_o 22292412_335209086888961_884805883_o 22312183_335209293555607_1051047885_o