រថយន្តធុនធំដឹកស៊ីម៉ង់មួយគ្រឿងក្រឡាប់ផ្ងារជើងឡើងលើ តែមិនបង្កអោយអ្នកបើកបរដ៏ទៃរងគ្រោះថ្នាក់នោះទេ

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំដឹកស៊ីម៉ង់មួយគ្រឿងបើកធ្លាក់ពីផ្លូវជាតិលេខ៥ ធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងឡើងលើ តែមិនបង្កអោយតៃកុងនិងមិនបង្កអោយគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៧ និង០០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៧ ចំណុចចំការស្វាយ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តធុនធំ ពណ៌ខៀវ លាយពណ៌ស ដឹកស៊ីម៉ង់បើកបរពីលិចទៅកើតដល់កន្លែងកើតហេតុបានបួងចង្កូចគេចពីរថយន្តធុនតូច១គ្រឿងបើកបរបញ្ច្រាស់ទិស ដែលបើកវ៉ាជែងគ្នា ធ្វើអោយរថយន្តធុនធំខាងលើធ្លាក់ប្រឡាយ ។តាមប្រភពកម្មករដែលធ្វើការតថ្លៃ លើកស៊ីម៉ង់បានអោយដឹងថា រថយន្តខាងលើមានផ្ទុកស៊ីម៉ង់ទំងន់៣០តោន។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានអោយដឹងថា រថយន្តខាងលើជារបស់ឯកជន មិនមែនជារបស់ក្រុមហ៊ុនណាមួយឡើយ ហើយករណីនេះមិនបង្កអោយអ្នកបើកបរ និងអ្នកដ៏ទៃរងបួសនោះទេ។សមត្ថកិច្ចដដែលបានបន្តថា លោកនិងយករថយន្តស្ទូច មកស្ទូចនៅថ្ងៃស្អែក ព្រោះយប់ងងឹងក្រែងធ្វើអោយគ្រោះថ្នាក់អ្នកធ្វើដំណើរ៕by: khmerreport

WhatsApp Image 2017-10-05 at 9.26.38 PM (1) WhatsApp Image 2017-10-05 at 9.26.38 PM (2) WhatsApp Image 2017-10-05 at 9.26.38 PM (3) WhatsApp Image 2017-10-05 at 9.26.38 PM