ចាប់បានជនសង្ស័យជួញដូរគ្រឿងញៀន និងថ្នាំញៀនម៉ាទឹកកក៣កញ្ចប់

ខេត្តត្បូងឃ្មុំ៖ កម្លាំងនរបាលក្រុងសួងបង្ក្រាបបានជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់វេលាម៉ោង
១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅចំនុច ភូមិស្លាបកោង សង្កាត់ជប់ ស្រុកត្បូងឃ្មុំ។
លោក វរសេនីយ៍ទោ ឈន សុធន អធិការនគរបាលក្រុងសួងបានអោយដឹងថា បន្ទាក់ពីភ្នាក់ងាររាយការណ៍លោក បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានក្រុងសួង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀវ ចានរីណែត ហៅដុំ ភេទប្រុស អាយុ១៨ឆ្នាំ និងដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៣កញ្ជប់ (កញ្ចប់ធំ១ កញ្ចប់មធ្យម១ និងកញ្ចប់តូច១) និង ជញ្ជីញថ្លឹងគ្រឿងញៀនញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសួងជំនាញ នករៀបចំសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមផ្លូវច្បាប់៕KhmerreportIMG-20171007-WA0270

20171007_220101