ទឹកជំនន់នៅបន្តឡើងជន់លិចនៅតាមភូមិមួយចំនួន នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ នៅក្នុងខេត្តបន្ទាយមានជ័យ បន្ទប់ពីស្រុកម៉ាឡៃរងនូវការជន់លិច ទឹកបានបន្តមកជន់លិចក្នុងភូមិមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតបន្តទៀត អាជ្ញាធរសមត្ថកិច្ចត្រៀម ជួយប្រជាពលរដ្ឋ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែតុលាឆ្នាំ ២០១៨ គេឃើញមានអាជ្ញាធរសមត្ថកិច្ច មកត្រួតពិនិត្យនិង សួរសុខទុកប្រជាពលរដ្ឋនៅក្នុងភូមិ អូរជ្រៅ  ភូមិ ក្បាលកោះ ភូមិ ប៉ោយប៉ែត និងភូមិគីឡូម៉ែត្រលេខ៤ ដែលនៅក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋនៅភូមិក្បាលកោះបានអោយដឹងថា ទឹកដែលកំពុងឡើងជាបណ្តើរៗនេះ គឺទឹកដែលហូរមកពីប្រទេសថៃ ដោយថៃបានបើកទំនប់នៅក្នុងខេត្តសាកែវប្រទេសថៃ។ លោបានបន្តថា កាលពីឆ្នាំ២០១៣ ទឹកលិចក្នុងភូមិក្បាលកោះមានសភាពធ្ងន់ធ្ងរជាងគេ គឺផ្លូវដែលចូលក្នុងភូមិលិចត្រឹមទ្រូង តែខានលិចច្រើនឆ្នាំហើយ ទើបតែឆ្នាំ២០១៧ នេះឃើញថាមានលិចទៀត តែទឹកជន់លិចមិនកំហោកដូចឆ្នាំ២០១៣ទេ គឺលិចសន្សឹមៗ ដោយខាងភាគីថៃគេបើកទំនុបតិចៗ មិនបានបើកមុខទឹកធំដូចមុនទេ។

លោក សែម វីរះមេភូមិក្បាលកោះ  ដែលជាភូមិប្រឈមនិងរងគ្រោះធ្ងន់ជាងគេបានអោយដឹងនៅល្ងាចថ្ងៃទី០៨ នេះថា ក្នុងភូមិរបស់គាត់មានលិចចំនួន៦៤គ្រួសារ និងលិចផ្លូវចូលភូមិប្រហែល៥ម៉ែត្រហើយ។ លោកបានបញ្ជាក់ថា កម្លាំងទឹកកំពុងឡើងសន្សឹមៗ ហើយលោកក៏បានណែនាំដល់ប្រជាពលរដ្ឋអោយត្រៀមខ្លួន និងអោយឪពុកម្តាយ អោយមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ។

លោកអនុសេនីយ៍ទោ សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នៃវរះការពារព្រំដែនគោកលេខ៨៩១ បានអោយដឹងថា កាលពីល្ងាចថ្ងៃទី០៨ ម្សិលមិញនេះ លោកដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យជាក់ស្តែងនៅភូមិមួយចំនួនដែលនៅតាមបន្ទាត់ព្រំដែល ឃើញថា ទឹកកំពុងឡើងតែមិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេ ។លោកបានបញ្ជាក់ថា កម្លាំងរបស់លោកត្រៀមជួយប្រជាពលរដ្ឋជានិច្ច៕

22345493_336159306793939_554372398_o 22368866_336159066793963_273365237_o 22375444_336159063460630_264240621_o 22384844_336159316793938_1686933401_n 22403871_336159070127296_342746926_o 22407610_336159333460603_1447636784_n