ផ្សារចំនួន២ នៅស្រុកមង្គលបូរី ជាលទ្ធផលមន្ត្រីជំនាញត្រួតពិនិត្យ ពុំមានទំនិញខូចគុណភាព

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីធ្វើការត្រួតពិនិត្យរបស់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ

នៅក្នុងផ្សារបន្ទាយនាង និងផ្សារអូរស្ងួតចាស់ នៅក្នុងឃុំបន្ទាយមាននាង ស្រុកមង្គលបូរី  ជាលទ្ធផលពុំមានទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទ នោះទេព្រោះអាជីវករ និងពលរដ្ឋ ស្ត្រីមេផ្ទះយល់ដឹងច្រើន។អាជីវករបានអោយដឹងថា បន្ទាប់ពីការចុះមកត្រួតពិនិត្យ និងទទួលបានការណែនាំ ពីមន្ត្រីជំនាញដែលតែងតែចុះមកជាញឹកញាប់ ពួកគាត់បានប្រាប់ថា ទំនិញដែលពួកគាត់ត្រូវទិញមកតែងតែមានការត្រួតពិនិត្យត្រឹមត្រូវ។ អាជីវករបញ្ជាក់ថា ពលរដ្ឋ ឬស្ត្រីមេផ្ទះឥលូវ មុននិងទំនិញ ក៏ចេះត្រួតពិនិត្យ ថ្ងៃផលិត ប្រភព ហើយបើទំនិញគ្មានយីហោ ក៏ពួកគាត់មិនទិញដែរ។

លោក ហុង លៀង អនុប្រធានទទួលបន្ទុកទីផ្សារសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានកាំកុងត្រូលហើយមន្ត្រីសាខាកាំកុងត្រូលសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះពិនិត្យនៅផ្សាអូរស្ងួតចាស់ និងផ្សារបន្ទាយនាងស្ថិតឃុំបន្ទាយនាងស្រុកមង្គលបូរី។ លោកបានបញ្ជាក់ថា៖នៅពេលដែលមន្ត្រីសមត្តកិច្ចចម្រុះចុះពិនិត្យឃើញថាអាជីវករ លក់ដូរនិងប្រជាពលរដ្ឋទិញទំនិញ មានការយល់ដឹងច្រើនហើយការចុះពិនិត្យរកមិនឃើញមានទំនិញខូចគុណភាពនិងហួសការបរិច្ឆេទនោះទេ។

ហើយបានណែនាំដល់អាជីវករដែលលក់ដូរនិងប្រជាពលរដ្ឋត្រូវបញ្ឈប់សកម្មភាពលក់និងទិញទំនិញខូចគុណភាណនិងហួសការបរិច្ឆេទ។ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ការចុះពិនិត្យនិងផ្សព្វផ្សាយដល់អាជីវករលក់ទំនិញខូចគុណភាព និងហួសការបរិច្ឆេទគឺត្រូវធ្វើជាប្រចាំ នៅតាមទីផ្សារស្តង់និងសាលារៀនផ្សព្វផ្សាយអប់រំដល់សិស្សមានការដឹងចូលរួមផ្សព្វផ្សាយបន្តនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹង។

លោកបានសុំណូមពរដល់អាជីវករត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញនិងស្ថាប័នសមកិច្ចត្រូវទប់ស្កាត់ការលួចនាំចូលពីប្រទេសជិតខាងដោយទំនិញខូចគុណភាពនិងហួសការបរិច្ឆេតចូលមកកម្ពុជាធ្វើអោយប៉ះពាល់ដល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាដើម្បីសុខភាពប្រជាពលរដ្ឋ៕ By: khmerreport

22345417_336162013460335_352709803_o 22368677_336162026793667_1974520830_o 22404094_336162003460336_1422446627_o 22425988_336161996793670_179584318_o