សមត្ថកិច្ចសួរនាំ ឆ្លើយដូចមនុស្សវិកលចរិត សង្ស័យយកទៅសួរនាំស្រាវជ្រាវទើបដឹងថា…

ខេត្តបន្ទាយមានជ័យ៖ កំលាំងប៉ុស្តិ៍និមិត្ត បានល្បាតឃើញជនសង្ស័យម្នាក់ដើរដឹកម៉ូតូពេលនោះកំលាំងសមត្ថកិច្ច ឈប់សួរនាំជនសង្ស័យនោះតែឆ្លើយមិនដឹងលិច មិនដឹងកើត ទើបមានការសង្ស័យក៏នាំជនសង្ស័យមកប៉ុស្តិ៍ ដើម្បីសាកសួរបន្ថែមទៀត តែការសាកសួរ មិនដឹងមកពីណានោះទេ ម្តងមកពីភ្នំពេញ ម្តងមកពីកន្លែងផ្សេង ជនសង្ស័យនិងម៉ូតូ ត្រូវបានកម្លាំងនគរបាល នាំទៅប៉ុស្តិ៍និមិត្តដើម្បីសាកសួរបន្តនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង៩និង១១នាទី។

 

ជនសង្ស័យខាងលើមានឈ្មោះថា ឡុង វី វី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បើយោងតាមការស្រាវជ្រាវរបស់ សមត្ថកិច្ច ទើបដឹងថាជនសង្ស័យដែលខាងលើជាចោរបានលួចយកម៉ូតូមកពីភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងរោងការម្ចាស់ម៉ូតូកំពុងចាក់បាស បាត់ម៉ូតូនៅក្នុង ចន្លោះម៉ោង១១យប់ដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៩ ខែតុលាឆ្នាំ២០១៧។

 ម្ចាស់ម៉ូតូឈ្មោះសួន ប៉ុង ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ករណីនេះកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូន ទៅកាន់តុលាការ ហើយចំណែកខាងម្ចាស់ម៉ូតូបានមកដល់អធិការរដ្ឋានក្រុងប៉ោយប៉ែត ដើម្បីស្នើសុំយកម៉ូតូទៅប្រើប្រាស់វិញ៕by :khmerreport

22414338_336261393450397_670857016_n 22414398_336261406783729_1057396101_n22386209_336261423450394_400368736_n