ពលរដ្ឋខ្មែរ២នាក់ ត្រូវថៃបាញ់ ហើយចោទថាលួចមាន់

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ២នាក់ ត្រូវថៃបាញ់ចោទរងរបួសធ្ងន់ធ្ងរថៃចោទថាចូលទៅលួចមាន់ ក្នុងទឹកដីថៃក្នុងភូមិរ៉ាសុភីឃុំបនិងស្រុកខ្លងហាតខេត្តស្រះកែវឈមទឹកដីកម្ពុជាស្រុកសំពៅលូនកាលពីព្រលប់ម្សិលមិញត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ស្រុកខ្លងហាត ប្រទេសថៃនៅព្រឹកវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។

ជនរងគ្រោះ ១.ឈ្មោះស្រីភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូនខេត្តបាត់ដំបងនិង ២.ឈ្មោះរឿមរឹមហៅង៉ោល ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិល្វាឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ពលរដ្ឋដែលមកពីបេះម្ទេសឲ្យថៅកែថៃឈ្មោះម៉ៅចន្ធីភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរល្វាឃុំជ្រៃសីម៉ាប្រាប់ថាពេលគាត់វិលត្រឡប់ពីដីថៃប្រទះឃើញជនរងគ្រោះទាំង២រងរបួសធ្ងន់ហើយត្រូវកម្លាំងទាហានឈុតខ្មៅថៃលើកដាក់រថយន្តយកទៅមន្ទីរពេទ្យក្នុងស្រុកកើតហេតុគឺស្រុកខ្លងហាត។បុរសខាងលើបានរាប់រាប់តាមសមត្ថកិច្ចថៃប្រាប់ថា ជនសង្ស័យទាំងពីរនាក់ចូលលួចមាន់ត្រូវពលរដ្ឋថៃជាម្ចាស់មាន់បាញ់ឲ្យរបួសតែម្តង ។

ជុំវិញករណីខាងលើលោកប៊ុនគុន មេប៉ុស្តិ៍ចំបក់នៃនគរបាលការពារព្រំដែនគោកលេខ៨១៥ប្រាប់តាមទូរស័ព្ទថាពិតជាកើតមានមែនដោយពលរដ្ឋរងគ្រោះទាំង២នាក់ មានម្នាក់នៅភូមិអូរល្វាឃុំជ្រៃសីម៉ាស្រុកសំពៅលូននិងម្នាក់នៅភូមិល្វារឃុំបឹងបេងស្រុកម៉ាឡៃជាចំណុចព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង។ លោកបានបន្តថាករណីនេះកើតឡើង មិនមែនទល់មុខឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលជាភូមិសាស្ត្រលោកគ្រប់គ្រងឡើយ វាកើតឡើងនៅទឹកដីថៃទល់មុខស្រុកសំពៅលូនខេត្តបាត់ដំបង៕

IMG-20171011-WA0158

IMG-20171011-WA0165

IMG-20171011-WA0163

IMG-20171011-WA0159

IMG-20171011-WA0161

IMG-20171011-WA0160

IMG-20171011-WA0164

IMG-20171011-WA0166