សាច់មាន់ឆ្អឹងឆ្លងដែនពីប្រទេសថៃ ត្រូវជាប់ក្លេរមន្ត្រីបសុពេទ្យក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖សាច់មាន់ឆ្អឹងខូចគុណភាពត្រូវមន្ត្រីពេទ្យសត្វស្ទាក់ចាប់បានទំងន់៤០០គីឡូក្រាមដែលដឹកបង្កប់តាមរទេះចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវដឹកបន្តតាមរថយន្ត នៅវេលាម៉ោង៤និង២០នាទី នៅថ្ងៃទី១២ ខែ តុលា ឆ្នាំ ២០១៧ ចំណុចក្រោយលីហេងឆាយ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត។

រថយន្តដែលដឹកសាច់មាន់ឆ្អឹងខូចគុណភាព៤០០គីឡូក្រាម ម៉ាកកាម៉ារីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ស្ទឹងត្រែង(2A-0146) ពណ៌ទឹកមាស បើកបរដោយបុរសម្នាក់ឈ្មោះ អឹម ញ៉ាញ់ អាយុ៤៣ឆ្នាំ ទីលំនៅ់ ភូមិបានណយ ឃុំទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។បុរសដឹកសាច់មាន់ឆ្អឹងខាងលើប្រាប់ថា សាច់មាន់២០០គីឡូ ជារបស់ខ្លួន និងសាច់មាន់២០០គីឡូក្រាមស៊ីស្នួលដឹកអោយគេ។ លោកបានបន្តថា សាច់មាន់ឆ្អឹងដែលដឹកយកទៅនាពេលនេះគឺយកទៅលក់បន្តនៅក្រុងសិរីសោភ័ណទីរួមខេត្តបន្ទាយមានជ័យ។

លោក ស៊ីវ គឹមហេង ប្រធានផ្នែក បសុពេទ្យក្រុងប៉ោយប៉ែតបានអោយថា មុនពេលលោកដឹកនាំកម្លាំងមកឃាត់រថយន្តដឹកសាច់មាន់ឆ្អឹងខាងលើនេះ គឺមានការរាយពីប្រជាពលរដ្ឋ ទាក់ទងនិងចំណាត់ការយ៉ាងណានោះ គឺសុំឆ្លងយោបល់ពីមេសិន។

ហ៊ុយទូចប្រធានការិយាល័យបសុព្យាបាលខេត្តប្រាប់តាមទូរស័ព្ទថាក្រោយពិនិត្យនិងឆែកឆេរនិងអនុវត្តវិធានកាច្បាប់ស្តីពីសុខភាពនិងផលិតកម្មសត្វដោយដំបូងត្រូវយកសំណៅវិភាគទៅពិនិត្យមើលបើសិនជាមានជាប់ពាក់ព័ន្ធនិងសុំគោលការណ៍ទៅព្រះរាជអាជ្ញាដើម្បីដុតកម្ទេចចោល៕khmerreport
20171012_164209_060
Screenshot_20171012-184606

Screenshot_20171012-184707

20171012_184830

Screenshot_20171012-184725

Screenshot_20171012-184636