ចុះបង្ក្រាបស្តង់លក់ម៉ូតូ(យីហោផនថាវរៈ)រឹបអូសម៉ូតូគ្មានឯកសារពន្ធ១០គ្រឿងនៅក្រុងប៉ោយប៉ែត

បន្ទាយមានច័យ៖កម្លាំងចម្រុះដឹកនាំដោយមន្ត្រីគយក្រសួងចល័តបានចុះបង្ក្រាបស្តង់លក់ម៉ូតូ(យីហោផនថាវរៈ)រឹបអូសម៉ូតូគ្មានឯកសារពន្ធ១០គ្រឿងនៅកាលពីរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ស្ថិតភូមិក្បាលស្ពានសង្កាត់.ក្រុងប៉ោយប៉ែត។

ការបង្ក្រាបទីតាំងស្តង់លក់ម៉ូតូ(យីហោផនថាវីរៈ)ឃើញវត្តមានលោក មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ឈុន សុធាវណ្ណារី និងលោក អាត អឿត មន្ត្រីគយរនិងរដ្ឋករចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីចម្រុះចុះបង្ក្រាបដកហូតម៉ូតូចំនួន១០គ្រឿងដែលគ្មានឯកសាពន្ធ ដែលជាប្រភេទម៉ូតូសេរីទំនើបសេរីឆ្នាំ២០១៧ទៅ២០១៨ដែលម៉ូតូហុងដាភីស៊ីអ៊ិច៤គ្រឿង ម៉ូតូហុងដាស្កូពី១គ្រឿង ម៉ូតូហុងដាគ្លិច៤គ្រឿង ម៉ូតូម៉ាក់ហ្សូមើអ៊ិច១គ្រឿងត្រូវបានដឹកយកទៅស្នាក់ការនៅទឹកផ្លាក្រុងសិរីសោភ័ណ។

មន្ត្រីគយនិងរដ្ឋករម្នាក់បានប្រាប់ថា៖ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋករបានដាក់វិធានការដើម្បីទប់ស្កាត់រាល់រថយន្តនិងទោចក្រយានយន្តគេចពន្ធនិងទំនិញគេចពន្ធល្មើសនិងច្បាប់ ហើយមន្ត្រីគយនិងរដ្ឋករចល័យក្រសួងដែលដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះពិនិត្យស្តង់លក់ម៉ូតូ១កន្លែងនៅសង្កាត់.ក្រុងប៉ោយប៉ែតហើយដកហូតម៉ូតូគ្មានឯកសារពន្ធចនួន១០គ្រឿងដើម្បីអោយម្ចាស់ចូលបង់ពន្ធតាមច្បាប់។


មន្ត្រីគយនិងរដ្ឋករបានបញ្ជាក់ថា៖សមត្តកិច្ចចម្រុះដែលដឹកដោយមន្ត្រីគយនិងរដ្ឋករចល័យក្រសួងនិងបន្តមានវិធានការរថយន្តនិងម៉ូតូគ្មានពន្ធដែលដាក់លក់គ្មានឯកសារពន្ធចាត់ការទៅតាមផ្លូវច្បាប់បន្តទៀតដើម្បីប្រមូលពន្ធជូនរដ្ឋជាភារកិច្ចមន្ត្រីជំនាញ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ការចុះបង្ក្រាបស្តង់លក់ម៉ូតូ១កន្លែងនៅសង្កាត់.ក្រុងប៉ោយប៉ែតនេះដោយមន្ត្រីគយនិងរដ្ឋករចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាហើយបានចុះបង្ក្រាបចែកឆេររកឃើញម៉ូតូចំនួន១០គ្រឿងដែលគ្មានឯកសារពន្ធដាក់លាយឡំជាមួយម៉ូតូមានពន្ធដែលបានដកហូតគ្មានច្បាប់ទៅរក្សាទុកអោយម្ចាស់ស្តង់ចូលខ្លួនបង់ពន្ធជូនរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *