ពលករខ្មែរ03នាក់រងរបួសធ្ងន់ និងតៃកុងរថយន្ត ថៃម្នាក់ស្ដាប់ក្រោយពេលរថយន្តរ៉េចង្កូត បុកដើមឈើ

ប្រទេសថៃ៖ យកតាមសេចក្តីរាយការណ៍បានឲ្យដឹងថា​ មានពលករខ្មែរ03នាក់រងរបួសធ្ងន់ និងតៃកុងរថយន្តថៃម្នាក់ស្ដាប់ក្រោយពេលរថយន្តរ៉េចង្កូតបុកដើមឈើនៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០១៨ ។

 

តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងនៅចំនុច ​ផ្លូវ​ជាតិ​៣០៤-មហាសាខាម​ ស្ថិត​នៅ​ក្នុង​ភូមិ៥​ ឃុំ​ថាថងឡាំងវ​ ស្រុក​បាងខ្លាវ​ ខេត្ត​ឆាក់​ឈើងសៅ។

រថយន្តដែលគ្រោះថ្នាក់នេះ ម៉ាក​ Mazda bt-50 pro ពីបាំង​មួយ​គ្រឿង​ កើតឧបទ្ទវហេតុ​គ្រោះថ្នាក់បុក​ដើមឈើ​ក្បែរ       ជញ្ចើមផ្លូវបណ្ដាល​ឲ្យ​ពលករ​ខ្មែរ​ចំនួន​០៣នាក់​រង​របួស​ធ្ងន់​និង​តៃកុង​ថៃស្លាប់០១នាក់​ផងដែរនៅកន្លែងកើតហេតុ។ ពលករខ្មែរដែលរងរបួស ត្រូវបានសមត្ថកិច្ចថៃ យកទៅសង្រ្គោះនៅឯមន្ទីរពេទ្យខេត្តដើម្បីព្យាបាល។

ដោយឡែកពលករខ្មែរទាំង03នាក់ អ្នកយកសារព័ត៌មានមិនទាន់បានទទួលបានព័ត៌មានលំអិតបញ្ជាក់ថា មានស្រុកកំណើតនៅខេត្តណាឡើយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *