បុកហើយដឹកជនរងគ្រោះទៅព្យាបាលនៅ មន្ទីរពេទ្យ ក្រោយពីដឹងថាស្លាប់ បើករថយន្តគេចខ្លួន

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តបានបុក ស្ត្រីម្នាក់ បណ្តាលអោយស្លាប់ខណៈ ពេលដែលបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក ហេតុការណ៍ នេះកើតឡើងកាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១និង០០នាទី ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

បើតាមសម្តីសាច់ញ្ញាតិម្នាក់ ត្រូវជាបងថ្លៃជនរងគ្រោះ បានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង លក្ខណា ភេទស្រី អាយុជាង ៣០ ឆ្នាំ មានមុខរបរ ជាអ្នកសំអាងការ មានទីតាំងក្នុងផ្សារកណ្តាល តូបC១១មានស្រុក កំណើត រស់នៅអូរញរឃុំ បឹងព្រីងស្រុកថ្ម គោលខេត្តបាត់ដំបង។

ចំណែកឯរថយន្តបង្ក ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ-2V.2879 បើកបរពីកើត ទៅលិចក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុក ស្ត្រីជនរងគ្រោះដែលកំពុងដើរនៅតាមផ្លូវចូលភូមិតែម្តង។

សាច់ញ្ញាតិជនរងគ្រោះ បានបន្តទៀតថា៖ក្រោយពីមានហេតុការណ៍រថយន្តបុកភ្លាមៗ ខាងរថយន្តបង្កក៏បានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ដោយឃើញមានសភាពធ្ងន់ធ្ងរពេក ខាងមន្ទីរពេទ្យក៏បានយករថយន្តសង្គ្រោះដើម្បី ដឹកបន្តយកទៅព្យាបាលនៅមន្ទីរមិត្តភាពកម្ពុជា.ជប៉ុន ស្រុកមង្គលបូរី តែស្ត្រីរងគ្រោះបានស្លាប់ បាត់បង់ជីវិតតែម្តង។ក្រោយពីដឹងថា ស្ត្រីរងគ្រោះបាត់បង់ជីវិត ម្ចាស់រថយន្តបង្កខាងលើបានបើករថយន្តគេចបាត់ស្រមោល។

លោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយរងនគរបាល ផ្នែកចរាចរណ៍ក្រុង ប៉ោយប៉ែត បានឱ្យដឹងថា៖ ក្នុងហេតុការណ៍ខាងលើនេះ លោកកំពុងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីរករថយន្តបង្កខាងលើ យកមកដោះស្រាយទៅតាមផ្លូវច្បាប់៕ និពន្ធនាយក

Leave a Reply

Your email address will not be published. Required fields are marked *