ព្រោះតែលុយ២០០០បាតស្ត្រីជនជាតិខ្មែរម្នាក់ ស៊ីឈ្នួលនាំគ្រឿងញៀន២កញ្ចប់ ទំងន់ ៧.៥៥១ ក្រាម ឆ្លងចូលទឹកដីថៃ

បន្ទាយមានជ័យ៖ ស្រី្តជនជាតិខ្មែរម្នាក់ជាបុគ្គលិកកាស៊ីណូព្រោះតែលុយឈ្មួល២០០០បាត ហ៊ានទទួលយកគ្រឿងញៀនពីកម្ពុជាឆ្លងចូលទៅទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានតម្រួតឈុតខ្មៅថៃ ប្រចាំមាត់ច្រកឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ ក្នុងស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ។

ជនសង្ស័យឈ្មោះ សុខ សូភា អាយុ៣៤ ឆ្នាំ ជាបុគ្គលិកចែកបៀរនៅក្នុងកាស៊ីណូ មួយកន្លែងនៅក្រុងប៉ោយប៉ែត។តាមសេចក្តីយរាយការណ៍បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យបានលាក់ គ្រឿងញឿន ម៉ាទឹកកក ចំនួន២កញ្ចប់ដែលនារីរូបនេះបានសៀតលាក់ទុកនៅក្នុងអាវទ្រនាប់របស់នាងម្ខាងមួយកញ្ចប់ គីម្ខាងទម្ងន់៣.៦៧២ក្រាម និង១កញ្ចប់ទៀត ទម្ងន់៣.៨៧៩ ក្រាមសរុបទាំង ២កញ្ចប់ មានទម្ងន់ ៧.៥៥១ ក្រាម ។

បើតាមចម្លើយសារភាពរបស់នារី ជនសង្ស័យដែលជាបុគ្គលិកកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែតបានសារភាពថាថ្នាំញៀនទាំង ២ កញ្ចប់នេះគឺខ្លួនទទួលបានពីភ្ញៀវម្នាក់ ជាជនជាតិថៃជួលអោយនាងនាំឆ្លងដែន ទៅលាក់ទុកនៅម្តុំធុងសំរាមខាងមុខហាងលក់ទំនិញមួយកន្លែងក្នុងផ្សាររោងក្លឿ ដើម្បីប្រគល់អោយមនុស្សម្នាក់ទៀតក្នុងតម្លៃឈ្នួលសម្រាប់នាងគឺគេអោយ ២០០០បាត តែក៏ត្រូវទាហានថៃចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នគេមិនទាន់ដឹងថាតើនារីរូបនេះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់នៅក្នុងប្រទេសថៃឬក៏យ៉ាងណានោះឡើយដោយសារតែការត្រួតពិនិត្យនិងឆែកឆេរទៅលើអ្នកឆ្លងដែលវាដូចជាច្បាស់ខ្លាំងពេកទើបចាប់ចំនាងតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *