ស្នងការនគរបាលខេត្តសហការជាមួយព្រះរាអាជ្ញាបានដឹកនាំកម្លាំងចុះពិនិត្យនិងបង្រ្កាបគ្រឿងញៀននៅក្នុងក្លឹបកំសាន្ត ខារ៉ាអូខេ នៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ស្នងការនគរបាលខេត្តសហការជាមួយព្រៈរាជ្ញាបានដឹកនាំកម្លាំងចុះពិនិត្យនិងបង្រ្កាបគ្រឿងញៀននៅក្នុងឃ្លឹបកំសាន្ត ខារ៉ាអូខេ ឃាត់ខ្លួនជនសង្ស័យដកហូតគ្រឿងញៀននិងឧបករប្រើប្រាស់ប្រតិបត្តិការធ្វើចាប់ម៉ោង១២យប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨រហូតដល់ម៉ោង៤ទាបភ្លឺចូលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨នៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍តទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចជាដាក់វិធានការពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យហើយលោកបានសហការជាមួយលោក មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជំនាញចុះពិនិត្យនិងបង្ក្រាបចាប់ពីចាប់ម៉ោង១២យប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨រហូតដល់ម៉ោង៤ទាបភ្លឺចូលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨នៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតមានចំនួន៣កន្លែង។

លោកបានបញ្ជាក់ថា៖ក្រោយពេលកម្លាំងនគរបាលជំនាញចុះពិនិត្យក្លឹបកំសាន្ត៣កន្លែងនៅក្រុងសិរីសោភ័ណ ក្លឹបកំសាន្តហ្គោលថោន និងក្រុងប៉ោយប៉ែតមានក្លឹបកំសាន្តឡាក់ហ្វីរា(ដែលជនជាតិចិនជួល)និងក្លឹបកំសាន្តថាច់ដោនត្រូវបានកម្លាំនគរបាលជំនាញចុះពិនិត្យនិងបង្ក្រាបរឹបអូសបានវត្ថុតាងមាគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យមួយចំនួនត្រូវបានសាកសួរនិងធ្វើតេសទឹកនោមរកសារធាតុញៀន។

លោក មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាងមសាលាដំបូងខេត្តបានបញ្ជាក់ថា៖ប្រតិបត្តិការចុះពិនិត្យក្លឹបកំសាន្តនិងខារ៉ាអូខេនៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតដកហូតវត្ថុតាងមានគ្រឿងញៀននិងឧបករប្រើប្រាស់គ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យមួយចំនួនហើយប្រតិបត្តិការនេះនិងបន្តអនុវត្តន៍រហូតដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនមានជួញដូរចែកចាយនិងប្រើប្រាស់និងការពារសន្តិសុខសណ្តាប់ធ្នាប់ភូមិ.ឃុំមានសុវត្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *