សន្តិសុខកាស៊ីណូជនជាតិថៃម្នាក់ចងក សម្លាប់ខ្លួនមិនដឹងមូលហេតុ ត្រឹមតែសរសេរសំបុត្រឲ្យប្រពន្ធយកសពធ្វើបុណ្យនៅផ្ទះក្នុងប្រទេសថៃ

បន្ទាយមានជ័យ៖សន្តិសុខកាស៊ីណូជនជាតិថៃម្នាក់ចងក សម្លាប់ខ្លួនមិនដឹងមូលហេតុ ត្រឹមតែសរសេរសំបុត្រអោយប្រពន្ធយកសពធ្វើបុណ្យនៅផ្ទះក្នុងប្រទេសថៃ ហេតុការណ៍នេះត្រូវបានគេប្រទះឃើញ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៨ ក្រោយបន្ទប់លេខ076 ក្នុងផ្ទះសំណាក់មួយកន្លែងនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។

 

ជនរងគ្រោះជាជនជាតិថៃឈ្មោះ ចាក់កាផាត់ តុងស៊ី អាយុ៤៧ឆ្នាំ ភេទប្រុស ជនជាតិថៃ  មានទីលំនៅភូមិហ្វាហួយ ឃុំហ្វាហួយ ស្រុក អារ័ញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ មុខរបរសន្តិសុខក្នុង ក្រុមហ៊ុនកាស៊ីណូDNA ស្តាវេហ្គាស  មកស្នាក់នៅបន្ទប់ជួលលេខ076 ផ្ទះជួលដែលក្រុមហ៊ុនជួលអោយស្នាក់នៅ។ សាកសពមានប្រពន្ធឈ្មោះសុណាន់ ថងស៊ីអាយុ៥០ឆ្នាំ ភេទស្រីជនជាតិថៃធ្វើការនៅក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយមិនស៊ីធី ។ មានកូនចំនួន២នាក់ ស្រី១នាក់ ប្រុស១នាក់។

 

ពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថា សពបានប្រើប្រាស់ក្រមាចងភ្ជាប់និងដែកដំបូល ភ្ជាប់មកក ចំណងរិតក្រោយបន្ទប់។ សពពាក់ខោអាវឈុតពណ៍ត្រាវ អាវដៃខ្លី ខោជើងវែង អាវក្នុងយឺតខ្មៅដៃខ្លី ខោលីអូពណ៍ខៀវ ខ្លួនប្រាណសាកសពគ្មានរបួសស្លាកស្នាម។ សាកសពសម្បុរខ្មៅ ស្រអែម កំពស់១.៧៩ម៉ែត្រ មានលៀនអណ្តាត លឹង្គហូរចេញទឹកកាម ចេញទឹកនោម ហូរប្រឡាក់ខោ ។

 

តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្តីមកធ្វើការកាស៊ីណូ បានរយះពេល៤ឆ្នាំមកហើយ រយះពេល២ខែនេះ ប្តីគាត់មិនដែលអោយប្រាក់ទេ ពេលសួររកប្រាក់អោយកូនរៀនគ្មាន។ ១ខែនេះមិនបានជួបមុខប្តីទេ ដោយប្តី មិនដែលទៅផ្ទះ ដេកនៅបន្ទប់ក្រុមហ៊ុន ប្រពន្ធចប់ម៉ោងការងារទៅផ្ទះ ។ នៅបន្ទប់កើតហេតុមាន សំបុត្រ ១សន្លឹកដែលសាម៉ីខ្លួនបានសរសេរបណ្តាំទុកថា អោយយកសាកសពទៅផ្ទះផង  ប៉ាស្ព័រដាក់បញ្ចាំយកលុយ១៨០០បាត ការ១ថ្ងៃ១០០បាត ម៉ូតូផ្ញើរទុកនៅផ្សារោងគ្លឿអោយយកទៅផ្ទះផង។

 

សតម្ថកិច្ចបានឲ្យដឹងថា យោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញបានអោយដឹងថា បុគ្គលនេះបានធ្វើអត្តឃាតចងកសំលាប់ខ្លួនឯង៕

 

Leave a Reply

Your email address will not be published. Required fields are marked *