មានករណីបាញ់ប្រហារ​ទៀតហើយនៅក្នុង​រដ្ឋផ្លូរីដា សហរដ្ឋអាមេរិក !

ផ្លូរីដា ៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅភាគខាងត្បូង​អាមេរិក) ហេតុការណ៍បាញ់​ប្រហារមួយ ដែលបាន​កើតឡើង​នៅអំឡុងពេលការប្រកួតកីឡា​បាល់ទាត់ នៅឯវិទ្យាល័យ​មួយកន្លែងនៅក្នុង​រដ្ឋផ្លូរីដា។ នេះបើតាម​ការចេញផ្សាយដោយ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍នេះ។

ប៉ូលិស​បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធខាង​លើបានកើតឡើង នៅអំឡុងពេល​ការប្រកួតកីឡាបាល់ទាត់រវាងវិទ្យាល័យ Palm Beach Centra និងវិទ្យាល័យDwyer High School ដោយបានបណ្តាលឲ្យ
សិស្សសាលាពីរនាក់​បានរងរបួសនៅក្នុង​។ ន្ត្រី​ប៉ូលិសក្នុងតំបន់ទៀតថា ការបាញ់ប្រហារនេះ​បានផ្ទុះឡើង ក្រោយក្មេងសិស្ស​សាលាមួយក្រុមវាយ​តប់គ្នា។ ប៉ុន្តែភ្លាមៗ គេមិនទាន់ដឹង​ពីស្ថានភាពរបស់សិស្ស​សាលា ដែលបានរងរបួសទាំងពីរ​នាក់នៅ​ឡើយទេ ខណៈពួក​គេកំពុងទទួល​ការព្យាបាលនៅ​មន្ទីរពេទ្យ៕

 

Leave a Reply

Your email address will not be published. Required fields are marked *