សាហាវណាស់! យកប្តីចុងបះចំប្តីគ្មានមេត្តា វាយដំជាប្រចាំរហូតដល់ស្លាប់

បន្ទាយមានជ័យ៖ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធមក្នុងផ្ទះ បន្ទាប់ពីប្តីទី៣ បានបង្ករហឹង្សារហូតមានការភ្ញាក់ផ្អើលទាំងព្រឹក ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា២០១៨ ស្ថិតនៅភូមិត្រសេកជ្រុំ ឃុំត្រសេកជ្រុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ចំណែកស្រី ឲរងគ្រោះខាងលើ មានឈ្មោះឃ្លក ថាញ់ ភេទស្រីអាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ក្រោយកើតស្ត្រីរងគ្រោះបានដេកស្លាប់ជាមួយស្នាមជាំនិងរលាកពេញខ្លួន ហើយត្រូវគេសង្ស័យថា ជាករណីហឹង្សា ដែលបង្កដោយ ប្តីចុងទី៣ វាយធ្វើបាបមុនស្លាប់។


ចំណែកជនសង្ស័យជាប្តី ដែលបង្កហឹង្សាខាងលើនេះ ត្រូវបានគេស្គាល់ថាឈ្មោះទុង ថា ភេទប្រុសអាយុ៤៧ឆ្នាំ បន្ទាប់ពីបង្កហេតុមកលើស្ត្រីជាប្រពន្ធរួចប្តីកំហូច រូបនេះ បានរត់គេចខ្លួនបាត់ស្រមោល។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានដឹងថា ជនរងគ្រោះមានប្តីទី៣ ប្តីទី១ រួមរស់នៅជាមួយគ្នា ហើយបង្កើតបានកូនប្រុសស្រី3នាក់ ចំណែកប្តី
ទី២មានកូនប្រុស១ និងប្តីរងកម្មចុងក្រោយនេះទើបបានជួបគ្នាប្រហែល៣ខែប៉ុណ្ណោះក៏បង្កហេតុបែបនេះតែម្ត។

ក្រោយពីការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយអំពើរឃាតកម្មប្តីវាយធ្វើបាប។សមត្ថកិច្ចប្រគល់សពឲ្យសាច់ញាតិខាងស្រីយកទៅធ្វើបុណ្យតាមប្រពៃណីយ៌៕

 

Leave a Reply

Your email address will not be published. Required fields are marked *