​មេ​ឈ្មួញ​(ហ៊ូ​វ​​ ជី​វ៉ៃ)រងការរិះគន់ថា យក​លុយ​ពី​យួន​រាប់​សែន​ដុល្លារ​ចែកចាយ​សមត្ថកិច្ច​បើកផ្លូវ​រក​សុី​ឈើ​ខុសច្បាប់​សារជាថ្មី​

(ខេត្តរតនគីរី)៖ តាម​សេចក្តី​រាយការណ៍​ពី​ប្រជា​សហគមន៍​ភូមិ​ប៉ាដ​លបាន​ឲ្យដឹង​ថា​ ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មានអំណាច​បាន​ធ្វើឡើង​ ​នៅ​ចំណុច​ភូមិ​មា​លូ​ ​ភូមិ​ភិ​ ​ឃុំ​ញ៉ាង​ ​ស្រុក​អណ្តូង​មាស​ ​និង​ភូមិ​ប៉ាដល​ ​ឃុំ​សេសាន​ ​ស្រុក​អូរយ៉ាដាវ​ ​ខេត្តរតនគិរី​។​ ​

សេចក្តី​រាយការណ៍​បន្ត​ថា​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ ​ណុប​ ​ណាក់​ ​និង​ឈ្មោះ​ ​ហូ​ ​ជី​វ៉ៃ ​ជា​មន្រ្តី​អាវុធហត្ថ​ ​ដែល​ទំនង​មានការ​បើកដៃ​ពីសំណាក់​លោក​ ​ថង​ ​សា​វុន​ ​អភិបាលខេត្ត​និង​លោក​ ​គឹម​ ​រស្មី​ ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ ​បាន​ចំណាយ​លុយរាប់​សែន​ដុល្លារ​ក្នុង​មួយ​ខែៗ​ ​ទៅ​ឲ្យ​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ចំនួន​គ្រប់​អង្គភាព​ ​ដែល​អង្គុយ​ចាំ​រាប់​ក្បាល​ឡាន​យក​លុយ​ ​ជា​ថ្នូរ​ការ​មិន​បង្ក្រាប​មុខ​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ព្រំដែន​យួន​នេះ​។​ ​

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​ ​មេ​ឈ្មួញ​ឈើ​ដ៏​មានអំណាច​ទាំងពីរ​នាក់​ខាងលើ​ ​បាន​យក​លុយ​ពី​ឈ្មួញ​ឈើ​ជនជាតិ​យួន​រាប់​សែន​ដុល្លារ​ ​មក​ចែកចាយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ​កាលពី​ថ្ងៃទី​ ​១៧ធ្នូ​ ​ម្សិលមិញ​នេះ​ ​ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​បាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ជាថ្មី​ឡើងវិញ​ ​បន្ទាប់ពី​ផ្អាក​មួយ​រយៈ​ដោយសារ​បែកធ្លាយ​ព័ត៌មាន​ដល់​ថ្នាក់​ជាតិ​ថ្មី​ៗ​នេះ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​ធ្វើការ​ព្រមាន​ធ្ងន់​ៗ​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​ភាគ​ឦសាន​ ​តែ​ផ្ទុយទៅវិញ​លោក​ ​ថង​ ​សា​វុន​ ​អភិបាលខេត្ត​រតនគិរី​ ​ទំនង​ញៀន​​នឹង​ការប្រព្រឹត្ត​ពុក​រលួយ​ ​បាន​បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បីឈ្មោះ​ប្រចាំ​ខេត្ត​នេះ​ ​បន្ត​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ជនជាតិភាគតិច​ជាប់នឹង​ព្រំដែន​ ​ដោយ​គ្មាន​រអែង​ថ្នាក់ដឹកនាំ​ជាតិ​ឡើយ​។​ ​

ក្រៅពី​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ទាំង​បី​ភូមិ​ខាងលើ​ ​ព្រៃឈើ​ក្នុង​ឧទ្យានជាតិ​វិរៈ​ជ័យ​ក្នុង​ស្រុក​តាវែង​ ​និង​ស្រុក​សេសាន​ ​ព្រៃ​អភិរក្ស​ ​ព្រៃ​សហគមន៍​ក្នុង​ស្រុក​កូនមុំ​ ​ស្រុក​លំផាត់​ ​ក៍៏ត្រូវ​បាន​មេ​ឈ្មួញ​ដុះស្លែ​ល្បីឈ្មោះ​ ​ប្រចាំ​ខេត្ត​រតនៈ​គិរី​ទាំង​ពី​រូប​នេះ​ ​ចេញមុខ​កាង​ឲ្យ​គេ​ចូល​កាប់​បំផ្លាញ​យ៉ាង​មហន្តរាយ​ ​ដឹក​យក​ទៅ​លក់​នៅ​ព្រំដែន​យួន​ដែរ​ ​ដោយ​មួយចំនួន​ធំ​ចេញ​តាម​ច្រករបៀង​ ​និង​មួយចំនួន​ទៀត​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​ ​

​លោក​ ​អ៊ូច​ ​ឡេង​ ​វីរៈ​ជន​បរិស្ថាន​ពិភពលោក​ឆ្នាំ២០១៦បាន​ថ្លែង​ថា​ ​បទល្មើស​ព្រៃឈើ​មិន​អាច​ទប់ស្កាត់​បាន​ ​ពីព្រោះ​ ​នេះ​ជាមុ​ខរ​បរ​ដ៏​ចម្បង​របស់​បុគ្គល​មានអំណាច​រកស៊ី​ឈើ​ដុះស្លែ​ ​ដែល​មានការ​ឃុបឃិត​គ្នា​ ​ជា​ប្រព័ន្ធ​ ​តាំងពី​ក្រោម​ ​ដល់​លើ​ ​តាំងពី​ក្នុង​ព្រៃ​រហូត​ឆ្លងដែន​ ​ជាពិសេស​ឈ្មួញ​មក​ ​ពី​វៀតណាម​ ​និង​ ​ចិន​ ​ដែល​ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ​នានា​ ​ជា​មូលហេតុ​នៃ​វិនាសកម្ម​ព្រៃឈើ​ ​នៅ​កម្ពុជា​ ​ដែល​មិន​អាច​ទប់ស្កាត់​បាន​។ ពាក់ព័ន្ធនិងការរិះគន់ ខាងលើនេះ អង្គភាពយើងខ្ញុំ និងរងចាំការបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការបន្តទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *