មន្ត្រីជំនាញដកហូតកម្ទេចមីជាង២ពាន់កញ្ចប់ ប៉ះពាល់សុខភាព ណែនាំអាជីករឲ្យបញ្ឈប់ការតាំងលក់

បន្ទាយមានជ័យ៖មន្ត្រីសាខាកាំកុងត្រូលបានចុះពិនិត្យដកហូតកម្ទេចមីជាង២ពាន់កញ្ចប់ដែលបរិភោគប៉ះពាល់សុខភាពបណ្តាលក្អួតចង្អោរនិងរាគរុះពោះវៀនខ្សោយត្រូវបញ្ចប់ការលក់និងទិញបរិភោគដែលចុះពិនិត្យនៅផ្សារពីរ កន្លែង និងស្តង់និងតូបតាមដងផ្លូវនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ស្ថិតក្នុងឃុំបន្ទាយនាងស្រុកមង្គលបូរី។

 

ជាក់ស្តែងមន្ត្រីជំនាញចុះផ្សព្វផ្សាយនិងពិនិត្យរកទំនិញខូចគុណភាពនិងហួសការបរិច្ឆេទនៅផ្សារអូរស្ងួតថ្មី និងផ្សារអូរស្ថួតចាស់ស្ថិតភូមិអូរស្ងួត ឃុំបន្ទាយនាងស្រុកមង្គលបូរីហើយបន្តចុះពិនិត្យតាមស្តង់និងតូបតាមដងផ្លូវជាតិលេខ៥ស្ថិតក្នុងស្រុកមង្គលបូរី។

ការចុះពិនិត្យដឹកនាំដោយមន្ត្រីសាខាកាំកុងត្រូលខេត្តនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប្រមាណជាង១០រូបនៅពេលចុះផ្សព្វផ្សាយនិងពិនិត្យគឺមន្ត្រីជំនាញរកឃើញ(កម្ទេចមីកញ្ចប់តូច)គឺជាកាកសំណល់ពីមីកញ្ចប់ធំដែលឈ្មួញយកមកវិចខ្ចប់សម្រាប់លក់ឲ្យក្មេងទិញបរិភោគរឺយកទៅលក់ក្នុងសាលារៀនដែលមន្ត្រីជំនាញចុះពិនិត្យរកឃើញជាញឹកញាប់ហើយត្រូវដកហូតយកទៅដុតកំទិចចោល។ហើយជាក់ស្តែងការចុះពិនិត្យផ្សារចំនួន២កន្លែងនិងស្តង់តូបក្នុងស្រុកមង្គលបូរីបានដកហូតកម្ទេចមីចំនួន ២ ០១៦ កញ្ចប់តូច និងទឹកក្រូចដបជ័រចំនួន៩ដប ហួសការបរិច្ឆេទដែលខូចគុណភាព។

ក្នុងឱកាសដែលចុះពិនិត្យលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖មន្ត្រីសាខាកាំកុងត្រូលដែលសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានចុះផ្សព្វផ្សាយនិងណែនាំជាប្រចាំដល់អាជីវករលក់ដូរនិងប្រជាពលរដ្ឋទិញបរិភោគតាមផ្សារក្នុងខេត្តបន្ទាយមានជ័យ និងធ្វើការត្រួតពិនិត្យនៅច្រកអន្តរជាតិប៉ោយប៉ែតនិងតំបន់ព្រំដែនដើម្បីទប់ស្កាត់ទំនិញដែលខូចគុណភាពដែលនាំចូលពីប្រទេសជិតខាង។

លោកបានបញ្ជាក់ថា៖នៅពេលដែលមន្ត្រីជំនាញចុះពិនិត្យផ្សារចំនួន២កន្លែងនិងស្តង់តូបក្នុងស្រុកមង្គលបូរីរកឃើញមានកម្ទេចមីកញ្ចប់តូចជាង២.០០០កញ្ចប់ត្រូវបានដកហូតយកទៅកំទិចចោល ព្រោះកម្ទេចមីកញ្ចប់តូចមន្ត្រីជំនាញបានធ្វើការហាមឃាត់មិនអោយលក់ដូរឡើយព្រោះ(កំទិចមីកញ្ចប់តូច)ជាកាកសំណល់ដែលសេសសល់ពីមីកញ្ចប់ធំរឺមីដែលខូចត្រូវបានយកមកវិចខ្ចប់គ្មានលក្ខណៈនិងបច្ឆេកទេសត្រឹមត្រូវដែលអាចដុះផ្សិតនិងមានបាក់តេរីដែលបណ្តាលឲ្យអ្នកបរិភោគបង្កឲ្យរាគរុះនិងក្អួតចង្អោរដែលប៉ះពាល់ដល់ពោះវៀនអាចគ្រោះថ្នាក់បាន៕សៅនៅ(TONG)

Leave a Reply

Your email address will not be published. Required fields are marked *