រថយន្តនីសាន់ ចង្កូតស្តាំសេរីទំនើប១គ្រឿង គ្មានពន្ធ ពាក់ស្លាកលេខក្លែងបន្លំ ត្រូវបានមន្ត្រីគយនិងរដ្ឋាករឃាត់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ មន្ត្រីគយនិងរដ្ឋាករបានឃាត់រថយន្តចង្កូតស្តាំសេរីទំនើប១គ្រឿងធុននីសាន់សេរីឆ្នាំ២០១៦គ្មានពន្ធពាក់ស្លាកលេខក្លែងបន្លំឃាត់នៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨នៅក្រុងប៉ោយប៉ែត។


លោក សាំង ណន អនុប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ដោយមានការណែនាំពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករដូចជាដាក់វិធានការពីលោក ឆែរ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់រថយន្តចង្កូតស្តាំដែលឈ្មួញលួចនាំចូលគេចពន្ធពីប្រទេសជិតខាងដោយល្មើសច្បាប់។


លោកបានបញ្ជាក់ថា៖ ក្រោយដាក់វិធានលោកបានដឹកនាំមន្ត្រីគយនិងរដ្ឋាករបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះសេរីឆ្នាំ២០១៦ដែលពាក់ស្លាកលេខចង្កូតស្តាំKPC-2431ដែលជាស្លាកលេខក្លែងបន្លំ។ដែលជាស្លាកលេខរថយន្តធុននីសាន់ពណ៌ប្រផេះសេរីឆ្នាំ២០០៥ ជារថយន្តដឹកទំនិញធុនតូចដែលមានលេខម៉ាស៊ីនYDD25DDT លេខសាក់ស៊ីMNTNCGD40Z0600077កំលាំង21HP។


លោក សាំង ណន បានបញ្ជាក់ថា៖ក្រោយពេលឃាត់រថយន្ត១គ្រឿងធុននីសាន់សេរីឆ្នាំ២០១៦គឺពាក់ស្លាក់លេខក្លែងបន្លំខុសច្បាប់ដែលជារថយន្តចង្កូតស្តាំគេចពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។


ម្ចាស់រថយន្តបានបញ្ជាក់នៅមុខសមត្តកិច្ចថា៖រថយន្តនេះគឺគាត់ទិញពីគេដែលមានស្លាកលេខរថយន្តចង្កូតស្តាំនិងកាតគ្រីរថយន្តដើម្បីទុកប្រើប្រាស់តែមិនបានដឹងថារថយន្តនេះខុសច្បាប់នោះទេបើមន្ត្រីជំនាញឃាត់ហើយពិនិត្យឃើញថារថយន្តខុសច្បាប់លោកក៍មិនជជែកដែរ ព្រោះរថយន្តនេះត្រូវបានទិញក្នុងស្រុកពីឈ្មួញមិនបានទិញតាមព្រំដែននោះទេ។


គួររំលឹកថា៖រយៈពេល១សប្តាហ៍នេះលោក សាំង ណន អនុប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីជំនាញបង្ក្រាបរថយន្តចង្កូតស្តាំបានចំនួន២គ្រឿងហើយកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨កន្លងទៅឃាត់រថយន្តរថយន្តចង្កូតស្តាំ១គ្រឿងម៉ាក់ហ្វូតរែងជ័រសេរីទំនើបដែលពាក់ស្លាក់លេខ(ន.ប 2.6088)នៅក្រុងប៉ោយប៉ែតនិងថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះសេរីឆ្នាំ២០១៦ដែលពាក់ស្លាក់ចង្កូតស្តាំKPC-2431ដែលជាស្លាក់ក្លែងបន្លំត្រូវបានអនុវត្តតាមច្បាប់៕SN

Leave a Reply

Your email address will not be published. Required fields are marked *