ឆេះតូបអាជីវករខ្មែរ លក់ដូរនៅផ្សាររោងក្លឿអស់១១តូប ខាតបង់គិតជាថវិការាប់លានបាត(ប្រាក់ថៃ)

(បន្ទាយមានជ័យ)៖ឆេះតូបអាជីវករខ្មែរ លក់ដូរនៅផ្សាររោងក្លឿអស់១១តូប ខាតបង់គិតជាថវិការាប់លានបាត(ប្រាក់ថៃ)នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលអន្តោរប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៨។

លោកវរសេនីយ៍ទោ លី ហួរ អធិការរងទទួលការងារអន្តោរប្រវេសន៍បានឲ្យដឹងថា តូបអាជីវករខ្មែរដែលបានឆាបឆេះកាលពីថ្ងៃទី១៨ ខែសីហា ម្សិលមិញនៅក្នុងផ្សាររោងក្លឿ ឃុំក្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ មានចំនួន១២តូប៖ ១.តូបB34 ម្ចាស់ឈ្មោះ សុខ ខុម ភេទប្រុសខ្សែក្រវ៉ាត់ និងកាបូបគីប គិតជាសាច់ប្រាក់២លានបាត។
២.តូបB32 ម្ចាស់តូបទី១.ឈ្មោះ ប៊ី សុខ ភេទប្រុស លក់កាហ្វេ គិតជាថវិកា៤ម៉ឺនបាត និងម្ខាស់តូបទី២.ឈ្មោះណាំ តើយ ភេទស្រី លក់គ្រឿងអល្ល័ងការ រងរបួសបាតជើង រលាក់។
៣. តូបB33 ម្ចាស់ឈ្មោះ លី ម៉េង សៀក ស្រី លក់ខោអាវ ខាតបង់គិតជាថវិកាប្រហែល១លានបាត។
៤. តូបB 34 ម្ចាស់តូបឈ្មោះឈិត ស៊ុងសាង ប្រុស លក់ស្បែងជើង ឆេះប្រហែល៣០% គិតជាថវិកា១០ម៉ឺនបាត។
៥. តូបB35 ម្ចាស់ឈ្មោះ ឆាន់ វណ្ណ ប្រុស លក់គ្រឿងឡាន។
៦.តូបB36 ម្ចាស់តូបឈ្មោះកៅ ធីតា ប្រុស លក់គ្រឿងប្រើប្រាស់និងទូរស័ព្ទ គិតថវិកាប្រហែល ៣០ម៉ឺនបាត។
៧.តូបB17 តូបB18 ម្ចាស់ឈ្មោះ អ៊ុយ ពេជ្រ ប្រុស លក់គ្រឿងភ្លេង គ្រឿអេឡិចត្រូនិច្ច គិតជាថវិកា៣លានបាត។
៨.តូបB15 ម្ចាស់ឈ្មោះ ស្រី មុំ ភេទប្រុស លក់សារ៉ុង សំពត់ គ្រឿងទេស សៀវភៅគ្រួសារ ឯកសារផ្សេងៗ ។
៩. តូបB13 និងតូប14 ម្ចាស់ឈ្មោះ ឈីវ មួយ ភេទស្រី លក់គ្រឿងចានឆ្នាំង ម្ចាស់ពោះធំរងគ្រោះ ដោយផ្សែងសន្លប់។

គួររំលឹកថា តូបអាជីវករខ្មែរដែលលក់ដូរនៅផ្សាររោងក្លឿ ស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ ក្បែរព្រំដែនកម្ពុជា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាជីវករ ខ្មែរបានក្ស័យទុនជាញឹកញាប់ ពីបញ្ហាអគ្គីភ័យ ដែលតែងតែកើតមានឡើងនៅក្នុងផ្សាររោងក្លឿដ៏ធំ ល្បីល្បាញមួយនេះ ដែលមានប្រជាពលរដ្ឋខ្មែរ រាប់ពាន់នាក់ ជួលតូបតម្លៃរាប់ពាន់ រាប់ម៉ឺនបាត ក្នុងមួយខែៗ ធ្វើអាជីវកម្ម៕ TONG

Leave a Reply

Your email address will not be published. Required fields are marked *