សិស្ស២០នាក់ ដួលសន្លប់ជាបន្ទប់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ សិស្សសាលាចំនួន២០នាក់ នៅក្រុងប៉ោយប៉ែតដួលសន្លប់ជាបន្ទប់ សង្ស័យហេវហត់ក្រោយពីធ្វើទិវាពលកម្ម សំអាតបរិស្ថាន ដែលការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្នាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទី នៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០១៨។

លោក ចែម សំបូរ ប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែត បានប្រាប់ថា ចំពោះសិស្សដែលដួលសន្លប់ចំនួន២០នាក់នេះ សុទ្ធតែជាសិស្សស្រីៗ ហើយក៏ជាសិស្សដែលបានចូលរួមហែរ និងរើសសំរាម ក្នុងពិធីទិវាពលកម្មសំអាតបរិស្ថានអនាម័យ។ បន្ទប់ពីហែរ និងរើសសំរាមពេញមួយព្រឹក សិស្សហែរដល់ចំណុចអនុវិទ្យាល័យបាលិលេយ្យ២ នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់.ក្រុងប៉ោយប៉ែត បានចូលឈប់សំរាកនៅម៉ោង១០ និង៣០នាទី ស្រាប់តែ មានសិស្សដួលសន្លប់ ជាបន្តបន្ទាប់ រហូតទៅដល់២០នាក់។ លោកបញ្ជាក់ថា ករណីនេះ កើតឡើងលើសិស្សស្រី ដែលមានអាយុចាប់ពី១៤ ឆ្នាំ ទៅ១៨ឆ្នាំ ដែលមកពីសាលាឯកជន និងសាលារដ្ឋ បន្ទាប់ពីឃើញសកម្មភាពនោះហើយសិស្សដែលរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរឯកជននៅក្បែរនោះផងដែរ រីឯចំពោះមូលហេតុលោកនូវមិនអាចបញ្ជាក់បានទេ។

លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ថា ហេតុការណ៍ដែលធ្វើឲ្យដួលសន្លប់សិស្សសាលាជាបន្តបន្ទាប់នេះ  និងតាមការសាកសួរមិត្តភក្តិរបស់សិស្សដែលដួលសន្លប់ បណ្តាលមកពីពួកគេ អត់បានញ៉ាំអ្វី បានញ៉ាំតែទឹក ហើយហែរ និងរើសសំរាម ហេវហត់ពេក ខ្សោយដួលសន្លប់ និងសិស្សខ្លះក្រោយពេលឃើញមិត្តភក្តិដួលសន្លប់ ក៏តក់ស្លុតភ័យដួលសន្លប់តាមគ្នាតែម្តង។ លោកបញ្ជាក់ថា ទោះបីជាយ៉ាងណានេះគ្រាន់តែជាព័ត៌មានបឋមទេ ព័ត៌មានជាក់លាក់ កម្លាំងរបស់លោក និងកម្លាំងនគរបាល រួមទាំងអាជ្ញាធរ កំពុងស្រាវជ្រាវរឿងនេះបន្តទៀត។

បន្ទាប់ពីសិស្សដួសសន្លប់ ឃើញមានរថយន្តសង្គ្រោះជាច្រើនគ្រឿង ខ្លះដឹកសិស្សយកទៅព្យាបាលនៅមន្ទីរឯកជន ខ្លះទៀតត្រូវបានបញ្ជូនទៅព្យាបាលពេទ្យបង្អែកប៉ោយប៉ែត២ (ពេទ្យបង្អែកដីថ្មី)៕SN

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *