អុញនោះស.ជ.ណ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ចេញរក្សាការពារ

អុញនោះស.ជ.ណ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ចេញរក្សាការពារ

ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃ អង្គារ ១រោចខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៩នេះ មានករណីទំនាស់ដីធ្លីមួយបានកើតឡើង នៅចំណុច២១គ្រួសារ ស្ថិតនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដោយមានដីកាសាលាដំបូងខេត្តបន្ទាយមានជ័យ សំណុំរឿងរក្សាការពារលេខ ១០៧ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨
បានចុះមកកន្លែងដី២១គ្រួសារ។សូមបញ្ជាក់ថា ដីចំនួន៦៦.១៥អា ត្រូវបានសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រេចប្រគល់ដីខាងលើ អោយមកប្រជាពលរដ្ឌចំនួន២១គ្រួសារ ដោយមានការចូលរួមពីស្ថាប័នចម្រុះរួមមាន:ឯកឧត្តម អ៉ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងនគរូបនីយកម្មសំណង់និងសូរិយោដី,ឯកឧត្តមស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្ដីការគណះរដ្ឋមន្ត្រី,ឯកឧត្តម អន ស៊ុំ អភិបាល នៃគណៈអភិបាលខេត្បន្ទាយមានជ័យ,និងលោកប្រធានមន្ទីរសុរិយោដីរូបនីយកម្មសំណង់ខេត្តបន្ទាយមានជ័យ។ជាមួយគ្នានេះដែរប្រជាពលរដ្ឋទាំង២១គ្រួសារបានសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕

Leave a Reply

Your email address will not be published. Required fields are marked *