dav
dav
dav
សមត្ថកិច្ចចំរុះចុះឆែកឆេរឃើញទីតាំងមួយកន្លែង ផលិតស្ករត្នោតក្លែងបន្លំវត្ថុធាតុដើម
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចំរុះចុះឆែកឆេរឃើញទីតាំងមួយកន្លែង ផលិតស្ករត្នោតក្លែងបន្លំវត្ថុធាតុដើម ត្រូវប្រឈមមុខនិងច្បាប់ ដែលចុះឆែកឆេរនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ ខាងកើតផ្សារសមាគម ប្រមាណ១០០ម៉ែត្រ ក្នុងភូមិចាន់គិរី សង្កាត់.ក្រុងប៉ោយប៉ែត។
ការចុះប្រតិបត្តិការលើទីតាំងផលិតស្ករត្នោតក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលលោក តេង សម័យ ព្រះរាជអាជ្ញារងអោមសាលាដំបូងខេត្តបន្ទាយមានជ័យមន្ត្រីកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន។ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីជំនាញកាំកុងត្រូល និងមន្ទីរជំនាញឧស្សាហកម្ម សិប្បកម្មខេត្ត ចុះបិទចោលទាំងស្រុង និងធ្វើការរឹបអូសនូវសម្ភារសម្រាប់ផលិតស្ករត្នោតក្លែងក្លាយមូយចំនួនផងដែរ។
លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យប្រាប់ថា ការផលិតស្ករត្នោតក្លែងក្លាយ វាជាករណីមួយដែលនឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រោះការផលិត គ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ ម្យ៉ាងទៀតពួកគាត់មិនបានយកវត្ថុធាតុដើមទឹកត្នោតយកមកផលិតនោះទេ គឺគ្រាន់តែយកស្ករស សាច់ជូ ទឹក នឹងមានម៉ូនីទ័រសម្រាប់កូរស្ករទាំងនោះ កែច្នៃចេញជាស្ករត្នោត ។
លោកឧត្តមសេន៍ត្រី ចាប សុផាឫទ្ធិ បានប្រាប់ថា ការចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញា ចុះឆែកឆេររកឃើញសម្ភារលាយផ្សំនិងឧបករណ៍មាន ៖ស្ករស ចំនួន៩០០គីឡូក្រាម ឆ្នាំងខ្ទះត្នោតសម្រាប់រំងាស់កែច្នៃចំនួន២ ស្ករត្នោតមិនទាន់កែច្នៃចំនួន៣០ការ៉ុង ខ្ទះបំពាក់ម៉ូទ័រវាយស្ករចំនួន១ សាច់ជូចំនួន៦០០គីឡូក្រាម ស្ករត្នោតកែច្នៃរួចចំនួន៥០គីឡូក្រាម។
លោកបានបញ្ជាក់ថា ក្រោយពេលរកឃើញវត្ថុតាងផលិតនិងរឹបអូសស្ករត្នោតក្លែងក្លាយមួយចំនួនត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរហើយបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមច្បាប់។
ម្ចាស់ទីតាំងឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ដែលប្រពន្ធ ឈ្មោះ សុខ ម៉ី អាយុ២៥ឆ្នាំ បានប្រាប់អោយដឹងថា ការផលិតស្ករត្នោតនេះ បើកកែច្នៃអស់រយះពេល៨ឆ្នាំមកហើយតាំងពីឪពុករបស់គាត់នៅរស់ម្លេះ ហើយផលិតក្នុង១ថ្ងៃមិនច្រើនទេ គឺ១ថ្ងៃធ្វើបាន៤ទៅ៥ធុងស្ពិកត្រូ នាំចេញទៅលក់ចែកចាយតាមទីផ្សារក្រុងប៉ោយប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *