ចុះបង្ក្រាប២ថ្ងៃឃាត់ខ្លួន អ្នកជួញដូរគ្រឿងញៀន១៥នាក់ ម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើមវត្ថុតាង១ចំនួន

ចុះបង្ក្រាប២ថ្ងៃឃាត់ខ្លួន អ្នកជួញដូរគ្រឿងញៀន១៥នាក់ ម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើមវត្ថុតាង១ចំនួនធំ

ប៉ោយប៉ែត៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យចុះបង្ក្រាបគ្រឿងញៀនពេល២ថ្ងៃនិងនៅកន្លែងផ្សេងៗឃាតខ្លួន់មនុស្ស១៥នាក់ ម៉ូតូ៩គ្រឿងឡាន១គ្រឿង កាំភ្លើង៣ដើម និងវត្ថុតាងថ្នាំញៀនមួយចំនួនធំ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងនៅព្រឹក ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៩ថាមានការចូលរួមដោយលោកព្រះរាជ្ញារង តេង សម័យ ដឹកនាំកំលាំងនគរបាលជម្នាញក្រុងប៉ោយប៉ែត និងនគរបាលខេត្តនចុះបង្ក្រាបអ្នកជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំនៅចំណុចភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកន្លែងផ្សេងៗទៀតក្នុងរយះពេល២ថ្ងៃឃាត់ខ្លួនមនុស្សបាន១៥នាក់១ឈ្មោះ សេរី ពេជ្ជរ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លា១ថង់តូច២ ឈ្មោះម៉ៅ បៃ ភេទប្រុស អាយុ២៩ឆ្នាំដកហូតបានវត្ថុតាងម្សៅក្រាមពណ៍សចំនួន២ថង់តូច ៣ឈ្មោះហ៊ាង សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ ៤ឈ្មោះ ឌឹម សុភ័ក្រ្ត ហៅ ផៃភេទប្រុស អាយុ ២៩ឆ្នាំ៥ឈ្មោះ យក់ ស៊ិង ភេទប្រុស អាយុ ២៤ឆ្នាំដកហូតអាវុធខ្លី១ដើម ម៉ាក ZORAKI លេខ០០០០៦៥ បង់១គ្រាប់១គ្រាប់ ៦ឈ្មោះ បូរ ទិត្យភេទប្រុស អាយុ២៩ឆ្នាំ ដកហូតវត្ថុតាងក្រាមពណ៍សរ៦ថង់តូច ចឹញ្ចៀនលោហ:ធាតុដាំត្បូងពណ៍ខ្មៅ ១វង់ ៧ឈ្មោះហេង អ៊ាន ហៅរតនា ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតថ្មាំពណ៍ផ្កាឈូក១៧៣គ្រាប់ ក្រាមពណ៍ស ២ថង់តូច ចឹញ្ជៀនលោហៈធាតុ២វង់៨ឈ្មោះហៀប សីហា ភេទប្រុស អាយុ១៨ឆ្នាំ៩ឈ្មោះចយ រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ ១០ឈ្មោះ រតនា ភេទប្រុស អាយុឆ្នាំ ដកហូតវត្ថុតាង ថ្នាំប្រភេទពណ៍ផ្កាឈូក១៧៣គ្រាប់ ក្រាមពណ៍សថ្លា២ថង់តូច ១១ឈ្មោះ ហេង ហ្វុង សាយ យុគ ហៅ វង់ ភេទប្រុស អាយុ ប្រហែល២៩ឆ្នាំជនសង្ស័យគេចខ្លួនបន្សល់ទុកនូវ អាវុធខ្លី១ដើមម៉ាកLock17 ពណ៍ខ្មៅ បង់០១ គ្រាប់០៣ គ្រាប់ ថ្នាំគ្រាប់ពណ៍ផ្កាឈូកយ៉ាម៉ាចំនួន ១០២គ្រាប់ ក្រាមពណ៍សថ្លាចំនួន០៦ ថង់តូច និង៥កូនថង់ ធំល្មម ខេហិតពណ៍ស ០១កញ្ចប់ ថង់សំរាប់ច្រកថ្នាំ មួយចំនួន ជញ្ជីងសំរាប់ថ្លឹងថ្នាំ០១និង៤នាក់មិនស្គាល់ឈ្មោះដកវត្ថុតាងមានកាំភ្លើងកែច្នៃចំនួន ១ម៉ាកBLow F92 AUTOពណ៌ទឹកប្រាក់មានគ្រាប់ចំនួន ៣គ្រាប់នៅក្នុងប្រអប់ដែកស្វានចំនួន២ម៉ូទ័រឆាបចំនួន១អង្គុំ ចំនួន១ផ្លែស្វានចំនួន៨កាណុងកាំភ្លើងចំនួន ត្រឹម៣កាំបិតសាម៉ូរ៉ៃចំនួន ១មែត្រ ក្រឡឹងចំនួន១ដែកឆាបចំនួន ១ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២ ដែកកេះចំនួន៥ កន្ត្រៃចំនួន២ ញញួរចំនួន១ ដែកទ្រាប់ដំចគ្រាប់អឺម១៥គ្រាប់ ក្នុងការបង្ក្រាបនោះភាគច្រើននៅក្នុងផ្ទះសំណាក់ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រោយពីឃាត់ខ្លួនហើយកំលាំងជំនាញបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងរៀបចំឯកសារបញ្ជូនទៅតុលាខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ផូប៊ុនថន

Leave a Reply

Your email address will not be published. Required fields are marked *