មន្ត្រីជំនាញកាំកុងត្រូលចុះពិនិត្យរកទំនិញខូចគុណភាពតាមគេហដ្ឋានតាំងលក់ទំនិញ និងម៉ាតក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញកាំកុងត្រូលចុះពិនិត្យរកទំនិញខូចគុណភាពតាមគេហដ្ឋានតាំងលក់ទំនិញ និងម៉ាតក្នុងក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១៩។


ការចុះពិនិត្យរកទំនិញហួសកាលបរិច្ឆេទ ទំនិញខូចគុណភាព នៅតាមផ្ទះ តាមម៉ាត ដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ត្រូវបានដកហូត ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មាន៖ ១. មីម៉ាម៉ាកំប៉ុង៦កំប៉ុង ,ទឹកអាស៊ីតអាសេទិចខាប់៤ដប ,មីកញ្ចប់វ៉ៃៗ១០កញ្ចប់ ,ស្រាបៀរ ម៉ាកU១២ដប សរុបជាទំងន់ស្មើនឹង ៥,៥០០ក្រាម។


ក្នុងឱកាសចុះត្រួតពិនិត្យ មន្ត្រីជំនាញកាំកុងត្រូលបានអប់រំដល់ប្រជាពលរដ្ឋលក់ដូរនៅតាមគេហដ្ឋាន និងបុគ្គលិក ម្ចាស់ម៉ាត ឲ្យមានការប្រុងប្រយ័ត្ន ត្រួតពិនិត្យក្នុងស្កុកឲ្យបានត្រឹមត្រូវ រៀបតាមលំដាប់ និងដកទុកទំនិញហួសកាលបរិច្ឆេទ កុំដាក់តាំងលក់ ចៀសវាងមានបញ្ហាប៉ះពាល់សុខភាពដល់អ្នកបរិភោគ។

មន្ត្រីជំនាញក៏បានណែនាំឲ្យដល់ពលរដ្ឋអាជីវក និងម្ចាស់ម៉ាតទាំងអស់ ត្រូវលក់របស់ដែលមានយីហោ និងកាលបរិច្ឆេទលើប្រភេទទំនិញមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *