ចាស់ជរា ជនពិការ ទីទាល់ក្រ ចំនួន៧៧គ្រួសារទទួលគ្រឿងឧបភោគបរិភោគពីក្រុមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ចាស់ជរា ជនពិការ ទីទាល់ក្រ ចំនួន៧៧គ្រួសារទទួលគ្រឿងឧបភោគបរិភោគពីក្រុមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យ និងចែកសម្ភារសិក្សាដល់សិស្ស១១៥នាក់ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៩ ដែលចែកនៅក្នុងភោគនីយ៍ដ្ឋានអ៊ីញ៉ាញ់ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


គ្រឿងឧបភោគបរិភោគដែលចែក៧៧គ្រួសារ ដែល១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស សារ៉ុង១ អាវ១ ថវិកា ១៥,០០០រៀល រួមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀត និងសិស្សសាលា១១៥ ក្នុងម្នាក់ទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ ជ័រលុប១ និងថវិកា៧០០០រៀលផងដែរ។


លោក ផូរ ស៊ីតាល់ ប្រធានស្តីទីក្រុមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យ ប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមម៉ឹងពន្លក ប្រធានក្រុមចលនាយុជនកម្ពុជា និងមានការណែនាំពីឯកឧត្តមចៅ ជីអាន ប្រធានក្រុមចលនាយុជនកម្ពុជា១៥៧សាខាខេត្តបន្ទាយមានជ័យ ឲ្យជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ដែលខ្លះខាតដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់ និងចូលរួមចំណែករាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រផងដែរ។

ហើយចំពោះគ្រឿងឧបភោគបរិភោគដែលយកមកចែកជូនដល់ពួកគាត់នៅព្រឹកនេះ គឺមានការចូលរួមចំណែកពីសប្បុរជន ចិនកាត់ឥណ្ឌូនេស៊ី ឈ្មោះអាអាន លោកស្រីម្ចាស់ភោគនីយ៍ដ្ឋានអ៊ីញ៉ាញ់ និងមានការចូលថវិកាពីព្រះសង្ឃនិមន្តមកពីច្រើនវត្តក្នុងក្រុងប៉ោយប៉ែតផងដែរ។


លោកគង់ រិទ្ធា ប្រធានផ្នែកចលនាយុវជនកម្ពុជា១៥៧ក្រុងប៉ោយប៉ែតប្រាប់ថា ក្រុមចលនយុវជនកម្ពុជាផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជួយទ្រទ្រង់ដល់សមរភូមិមុខដែលឈរជើងនៅប្រាសាទព្រះវិហា ដែលប្រឈមមុខជាមួយប្រទេសសៀម ក្រោយពីសុខសន្តិភាពនៅតាមបន្ទាត់ព្រំដែនរួចមក ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត បានបង្វែរក្រុមចលនាយុវជននេះ ជាការងារមនុស្សធម៌សំរាប់ជួយដល់ជនក្រីក្រ ចាស់ជរា ជនពិការ អ្នកជាប់មេរោគអេដស៍ ដែលខ្លះខាត និងមួយចំណែកទៀតរៀបចំអាហារូបករណ៍សំរាប់សិស្សក្រីក្រ ដែលខ្វះខាត និងមានបំណងចង់រៀនបន្តនៅមហាវិទ្យាល័យផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *