លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំនិងក្រោម១៥ឆ្នាំ២០១៨-២០១៩

(បន្ទាយមានជ័យ)
នារសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំនិង ១៥ឆ្នាំ និងបាល់ទាត់នារី ឆ្នាំ២០១៨-២០១៩ នៅទីលានបាល់ទាត់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេណសាលាវិទ្យាល័យហ៊ុន សែន ខ្លាកូនថ្មី នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


និងពិធីប្រគល់ពានរង្វាន់ដល់កីឡាករដែលបានទទួលជ័យលាភី និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវតារាងបាល់ទាត់ស្ថិតនៅក្នុង សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋមកចូលរួមលើកទឹកចិត្តដល់កីឡាករ យ៉ាងច្រើនកុះករ ។


នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកសង្ឃឹមថា នៅខេត្តបន្ទាយមានជ័យនិងមានទីលានបាល់ទាត់សំរាប់អោយកីឡាករ នៅខេត្តបន្ទាយមានជ័យមានការហ្វឹកហាត់ សំរាប់ចូលរួមការប្រកួតនៅឆ្នាំខាងមុខនេះបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *