សិស្សានុសិស្សជាប់ជាយដែនចំនួន៣០០នាក់ទទួលបានសម្ភារៈសិក្សាពីក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖សិស្សានុសិស្សជាប់ជាយដែនចំនួន៣០០នាក់ទទួលបានសម្ភារៈសិក្សាពីក្រុមចនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៩នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ(ខ្វាវលិច)ស្ថិតភូមិខ្វាវលិចឃុំ.ស្រុកស្វាយចេក។


​លោក មិច គំនិត ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកស្វាយចេកបានមានប្រសាសន៍ថា៖សាលាឋមសិក្សានិងអនុវិទ្យាល័យ(ខ្វាវលិច)គឺក្បែរព្រំដែនប្រមាណជាង១០គីឡូម៉ែត្រដែលស្ថិតក្នុងភូមិសាស្គ្រស្រុកស្វាយចេក ហើយជាការចូលរួមលើវិស័យអប់រំ លោក ចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបាននាំយកអំណោយជាសម្ភារៈសិក្សាមកចែកជូនដល់សិស្សសាលាបឋមសិក្សានិងអនុវិទ្យាល័យ(ខ្វាវលិច)ចំនួន៣០០នាក់និងលោកគ្រូ.អ្នកគ្រូចំនួន២០នាក់ហើយក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកស្វាយចេកចូលរួមអំណោយចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកមានចាស់ជរានិងជនពិការចំនួន៤គ្រួសារ។


​លោក ចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ដោយមានការចង្អុ​លបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)ហើយលោករួមជាមួយក្រុមការងារបាននាំយកអំណោយជូនដល់សិស្សានុសិស្សដែលរស់នៅក្បែរព្រំដែននេះជាការចួលរួមលើវិស័យអប់រំដើម្បីរួមចំណែកជួយដល់សិក្សានុសិស្សអោយខិតខំសិក្សារៀនសូត្រអោយមានចំណេះដឹងសម្រាប់អនាគត់ខ្លួននិងក្រុមគ្រួសារទៅពេលអនាគត់។


​សិក្សានុសិស្សដែលទទួលអំណោយជាសម្ភារៈសិក្សាមាន សៀវភៅ១២០ទំព័រ២ក្បា​ល​ ប៊ិច២ដើម ខ្មៅដៃ២ដើម បន្ទាត់កែង១ ដែកខួង១ និងលោកគ្រូ.អ្នកគ្រូចំនួន២០នាក់ម្នាក់ទទួលបាន សារ៉ុង១ ថវិការ២ម៉ឺនរៀល ប្រជាការពារភូមិនិងកងកម្លាំងនគរបាល.កងរាជអាវុធហត្ថស្រុកចំនួន១៣នាក់ ម្នាក់ទទួលបានថវិការ២ម៉ឺនរៀល។


ប្រជាពលរដ្ឋជួបការលំបាកមានចាស់ជរា ជនពិការចំនួន៤គ្រួសារ១គ្រួសារទទួលបាន អង្ករ១ការ៉ុង៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវនិងទឹកត្រី១២ដប ប្រេងឆា១លីត្រ១ដប ប៊ីចេង១កញ្ចប់កន្លះគីឡូក្រាម អំបិលអ៊ីយ៉ូត៥គីឡូក្រាម សាចប៊ូម្ស៉ៅ១ថង់ស្មើ១គីឡូក្រាម ទឹកសុទ្ធ១០យួរ ថវិការ១០ម៉ឺនរៀល។ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *