ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយ ក្រុម០៦នាក់ជាបន្តបន្ទាប់

បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយក្រុម០៦នាក់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត នោព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០១៨។

លោកវរសេនីយ៍ឯកធិនស៊ិនដេតអធិការក្រុងប៉ោយប៉ែតប្រាប់ថាកម្លាំងនគរបាលប៉ុស្តិ៍បានចុះល្បាតការពារសន្តិសុខនៅតាមភូមិ បានឆែកឆេរឃើញ មុខសញ្ញាបាន០៣នាក់ កំពុងជិះម៉ូតូធ្វើសកម្មភាព រកឃើញថ្នាំញៀន ៤ថង់តូច នៅវេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៨នៅចំនុចភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។

ជនសង្ស័យ១.ឈ្មោះ ប្រុស លី ភេទប្រុស អាយុ១៧ឆ្នាំ ២.សង ចាន់ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យទាំង០២នាក់ រស់នៅសង្កាត់/ក្រុងប៉ោយប៉ែត ៣.ឈ្មោះអ៊ុក ដារ៉ូ ភេទប្រុស ១៨ឆ្នាំ ឃុំស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកបានបញ្ជាក់ថា នៅថ្ងៃដដែលក្រោយពីសាកសួរជនសង្ស័យខាងលើ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមេក្លោងជួញដូរម្នាក់ ឈ្មោះ គឹមស៊ីថាហៅឌឹក ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ និងបក្ខពួក២នាក់ទៀតនៅក្នុងបន្ទប់ B09នៅវេលាម៉ោង១៣ និង០០នាទី ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន៣ថង់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ៣គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀន២ រួមទាំងឧបករប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យទាំង០៦នាក់ត្រូវបានកសាងសំណុំបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តចាត់ការបន្ត៕tong

 

Leave a Reply

Your email address will not be published. Required fields are marked *