សាលាក្រុងប៉ោយប៉ែត បានស្នើរបន្ថែមរថយន្តបោសលាងថ្នល់ចំនួន ពីរគ្រឿងបន្ថែមទៀត

ខេត្តបន្ទាយមានជ័យ៖ ដើម្បីសម្របសម្រួល ក៌ដូចជា ពង្រឹង ការធ្វើអនាម័យ អោយកាន់តែល្អប្រសើរ! ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស បញ្ជូនរថយន្ត​ លាងសម្អាតផ្លូវ ចំនួន ២គ្រឿង មកសម្អាតក្រុងប៉ោយប៉ែត​ តាមកាស្នើរសុំ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត​
ដោយគិតគូអំពីបញ្ហា​ បរិស្ថាន លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​​​​ តែងតែ ដឹកនាំក្រុមការងារ ចុះសម្អាត​ អនាម័យ យ៉ាងមមាញឹក ដោយកម្លាំងផ្ទាល់ផង​​ ទាំងឡានបាញ់ទឹក​ ផ្ទាល់ខ្លួន​ ហើយ​ នៅបន្ត​ ខិតខំ ស្វែងរក​ ជំនួយ​មកជួយសម្អាត ផងដែរ​ ។

ខណៈនេះលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ បានស្នើរសុំ ទៅក្រុមហ៊ុន ខ្មែរ​ ប៊ែ វើរីជីស ដើម្បី យករថយន្ត​ បោសលាងសម្អាត ផ្លូវ​​ នាល្ងាច​ថ្ងៃចន្ទ ១០ រោច ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ខ្មែរ​ ប៊ែ វើរីជីស បានបញ្ជូនរថយន្ត​ បោសលាងសម្អាតផ្លូវ ចំនួន ២គ្រឿង មកជួយ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ៧ ខែឧសភាឆ្នាំ២០១៩ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត និងមានការរីករាយ ពេញចិត្ត ចំពោះការយកចិត្ត គិតគូរខ្ពស់ពីអាជ្ញាធ័រក្រុង មានលោក គាត ហ៊ុល ជាអភិបាលនៃគណះអភិបាលក្រុង ប៉ោយប៉ែត។ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *