អាគ្គីភ័យឆាបឆេះ នៅផ្សារអូរអំបិល ក្រុងសេរីសោភ័ណ្ឌ អស់៦៧តូប

(បន្ទាយមានជ័យ)៖
ថ្ងៃអាទិត្យ​ ០២កេីត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០១៩​ វេលាម៉ោង​ប្រហែល​០៣ និង​៤០នាទីទៀបភ្លឺ​ កម្លាំងកងរាជអាវុធហត្ថខេត្តជាច្រេីនរូប​ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត​ និងកម្លាំងនគរបាលខេត្ត បានចុះជួយសម្រួលចរាចរណ៍​តាមដងផ្លូវ​ និងជួយពន្លត់អគ្គីភ័យឆាបឆេះផ្សារអូរអំបិល(ហៅផ្សារដេីមគរ)​ ស្ថិតក្នុងភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

ករណីខាងលើនេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង និងបណ្ដាលឲ្យឆេះតូបអស់ចំនួន​ ៦៧តូបផងដែរ។
បើយោងទៅតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា៖ករណីផ្ទុះសេខ្សែរភ្លើងនេះ លោកនឹងស្រាវជ្រាវបន្ថែមទៀត រកមូលហេតុអោយច្បាស់បន្ថែមទៀតថាបណ្តាលមកពីហេតុអ្វី ហើយចំពោះការខូចខាតសរុបទឹកប្រាក់ប្រមាណ៣០មុឺនដុល្លាអាមេរិច។


ដោយក្នុងនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ អស់៣៣គ្រឿង ទើបអាចទប់ស្កាត់ អគ្គិភ័យមិនអោយឆាបឆេះលេបត្របាកផ្ទះរបស់ប្រជាជនបន្តទៀត។


អាជីវករដែលបាននៅនឹងកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា ករណីនេះអគ្គិភ័យឆាបឆេះដោយសារ ផ្ទុះសេខ្សែរភ្លើង ចេញពីបង្គោលខ្សែរភ្លើង ដែលនៅខាងត្បូងតូបផ្សារលក់ដូរ ហើយក៏បន្តឆាបឆេះតែម្តងទៅ ម្យ៉ាងទៀតដោយសារអាជីវករយកផ្លូវបេតុងខាងក្រោយផ្សារធ្វើតូបលក់ដូរពេញផ្លូវ មិនអាចអោយឡានទឹកចូលបាន ទើបអគ្គិភ័យឆាបឆេះខ្លាំងទៅៗ។ ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *