ជនជាតិថៃម្នាក់ស្លាប់ក្នុងអូរក្រោមស្ពានមិត្តភាពកម្ពុជា.ថៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនជាតិថៃម្នាក់ស្លាប់ក្នុងអូរ ក្រោមស្ពានមិត្តភាពកម្ពុជា.ថៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអូរកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ក្នុងភូមិ.សង្កាត់.ក្រុងប៉ោយប៉ែត។


សមត្ថកិច្ចបានឲ្យដឹងថា សពដែលស្លាប់នៅក្នុងអូរក្រោមស្ពានមិត្តភាពកម្ពុជា.ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះជាជនជាតិថៃ ស្វាយកាបូបចំហៀង និងឯកសារផ្ទាល់ខ្លួនមួយចំនួន ឈ្មោះ សុ ឆាត ផាន់ទ្រី ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅផ្លូវអនណុត សង្កាត់អនណុត ខណ្ឌសួនលួង ទីក្រុងបាងកកប្រទេសថៃ។


ក្រោយពីសមត្ថកិច្ចកម្ពុជា និងថៃបានចុះពិនិត្យនៅកន្លែងកើតហេតុរួចមក សពត្រូវបានស្រង់យកមកកំកល់ទុកនៅក្នុងវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែតដើម្បីរងចាំការធ្វើកោសល្យវិច្ច័យពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ទើបប្រគល់សពនេះទៅខាងភាគីថៃបន្ត។


តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ចកម្ពុជា បានឲ្យដឹងថា សពជនជាតិថៃម្នាក់នេះ អាចខ្យល់គរដួលរមៀលធ្លាក់អូរស្លាប់តែម្តង ដោយនៅលើរាយកាយសពពុំមានរបួសស្នាមណាមួយដែលអាចកត់សំគាល់ថា ជាករណីឃាតកម្មឡើយ។

ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា សពជនជាតិថៃនេះ ជាមនុស្សញៀនល្បែង ដែលជាភ្ញៀវរាយរង(ភ្ញៀវសណ្តែកដី) ចូលចិត្តឈរសំកុក នៅតាមបនល្បែងក្នុងកាស៊ីណូផងដែរ៕ ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *