លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលកាន់ដំណែងជាអភិបាលខេត្តជុំនួសលោក សួន បវរ

(ខេត្តបន្ទាយមានជ័យ)៖លោក សួន បវរអភិបាលខេត្តន្ទាយមានជ័យត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ស្នើរទៅព្រះមហាក្សត្រដើម្បីធ្វើការផ្ទេរភារៈកិច្ចនិងមកបំរើការងារនៅក្រសួងដោយតែងតាំងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយចូលកាន់តំណែងជាអភិបាលខេត្តជំនួសលោក សួន បវរ។


យោងតាមលិខិតលេខ៣៩៩ លសរបស់រាជរដ្ឋាភិបាលកម្ពុជាចុះនៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩ដាក់ថ្វាយជូនព្រះមហាក្សត្រដោយ ទី១ផ្ទេរភារៈកិច្ចឯកឧត្តមសួនបវរឋានន្តរស័ក្កិឧត្តមមន្ត្រីថ្នាក់លេខ២ពីអភិបាលនៃខណៈអភិបាលខេត្តបន្ទាយមានជ័យឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហផ្ទៃដើម្បីទទួលភារៈកិច្ចថ្មី។

ស្នើរសុំតែងតាំងឯកឧត្តមអ៊ុំរាត្រីឋានន្តរស័ក្កិថ្នាក់លេខ៦ជាអភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យជំនួសឯកឧត្តមសួនបវរ។និងស្នើរសុំផ្ទេរបញ្ជូនលោកគឹងវណ្ណៈពីឋានន្តរស័ក្កិឧត្តមសេនីយ៍ឯកអត្តលេខ៦៤៥៥៥នៃមន្ត្រីក្របខ័ណមន្ត្រីនគរបាលជាតិកម្ពុជាមកជាឋានន្តរស័ក្កិឧត្តមមន្ត្រីថ្នាក់លេខ២នៃក្របខ័ណមន្ត្រីនគរបាលជាន់ក្រសួងមហាផ្ទៃដើម្បីតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ។ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *