សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខដំណែងអភិបាល​ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ០៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩នៅសាលាខេត្តបន្ទាយមានជ័យមានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខដំណែងអភិបាលរងអភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះគេឃើញមានវត្តមាន ឯកឧត្តម កែ គឹមយ៉ានឧបនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន, ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការក្រសួងការពារជាតិ, ព្រមទាំង ឯកឧត្តម លោកជំទាវ លោកលោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គនាយកអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការជាច្រើននាក់បានចូលរួមនៅក្នុងកម្មវិធី ខាងលើនេះ។

ឯកឧត្តម សួនបវរ អភិបាលខេត្តចាស់ បានឡើងអានរបាយការណ៍ និងសកម្មភាព រយះកាលកន្លងមក ជូនគណៈអធិបតី ដោយបានលើកឡើង អំពីសមទ្ទិផលនានា ដែល លោកបានក៏សាង ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅតាមជនបទការរៀបចំហេដ្ឋារចនាសម្ព័ន្ធកែលំអរ ប្រពន្ធ័លូ និងការរៀបចំសោភ័ណភាពនៅក្នុងទីក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតការចុះជួបប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលទីទល់ក្រ ព្រមទាំងការងារសង្គមជាច្រើនដែលលោកបានអនុវត្ត ប្រកបដោយតម្លាភាព។

សូមបញ្ជាក់ថា ឯកឧត្តម សួន បវរ ជាអភិបាលខេត្តទី ១ ហើយដែលពេលត្រូវចាកចេញពីមុខដំណែង មាន មន្ត្រី រាជការប្រជាពលរដ្ឋមានការសោកស្ដាយ និងកោតសរសើរដល់គាត់ដែលបានដាក់ចិត្តដាក់កាយចុះ ជាមួយប្រជាជាពិសេសប្អូនៗ យុវជន ប្រជាពលរដ្ឋ កោតសរសើរ និងនឹកដល់អនុស្សាវរីយ៍របស់ឯកឧត្តម នៅក្នុងកម្មវិធីមហាចង្ក្រានបុណ្យចូលឆ្នាំខ្មែរ ដែលជារៀងរាល់ឆ្នាំ ឯកឧត្តម បានធ្វើអោយខេត្ត បន្ទាយមានជ័យល្បីល្បាយលេចមុខមាត់ដែល ប្រជាពលរដ្ឋចងចាំរូបឯកឧត្តមជានិច្ច។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យថ្មីដែលត្រូវបានប្រមុខនៃរាជរដ្ឋាភិបកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាតាមលិខិតលេខ៣៩៩ លស ចុះថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០១៩ ស្នើសុំផ្ទេរភារកិច្ច ឯកឧត្តម សួន បវរ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ពី អភិបាលខេត្តបន្ទាយមានជ័យ អោយមកបំរើការងារនៅទីស្ដីការក្រសួងមហាផ្ទៃដើម្បីរងចាំទទួលភារកិច្ចថ្មី ។និងគោរពស្នើសុំតែងតាំង ឯកឧត្តម អ៊ុំ រាត្រី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ជា អភិបាល នែគណៈអភិបាល ខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម សួន បវរ ហើយ ស្នើសុំតែងតាំង ឯកឧត្ដមឧត្តមសេនីយ៍ឯក គឹង វណ្ណៈ អត្តលេខ ៦៤៥៥៥ នៃ ក្របខ័ណ្ឌ មន្ត្រី នគរបាលជាតិកម្ពុជាមកជាឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ជាអភិបាលរង ខេត្ត បន្ទាយមានជ័យ ។

ព្រះរាជ ក្រឹត្យនស/រកត/០៥១៩/៥៩៤ តែងតាំង ឯកឧត្តម អ៊ុំ រាត្រី ជាអភិបាល នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ ហើយយោងលិខិតលេខ ១៩២៨ របស់ អគ្គនាយកដ្ឋាន រដ្ឋបាលនៃ ក្រសួងមហាផ្ទៃ ចុះថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៩ ស្ដីពីការរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងអភិបាលរង អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅនៅថ្ងៃ សុក្រ ០៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្តម អ៊ុំ រាត្រី បានឡើងប្ដេជ្ញាចិត្ត ថាពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងសាលាខេត្តបន្ទាយមានជ័យ អោយបានល្អ និង ចូលរួមកិច្ចសហការអោយបានល្អជាមួយស្ថាប័នានានិងបេ្ដជ្ញាចិត្តខិតខំបំរើការងារ អោយបានល្អ ដល់ប្រជាពលរដ្ឋ ដោយលុបបំបាត់ ការងារអសកម្មណាដែលធ្វើអោយប្រជាពលរដ្ឋជួបការលំបាក ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃបានមានប្រសាសន៍ថា ចំពោះសំណើរបស់ខេត្តដែលសុំបំបែក ឃុំ សង្កាត់ ភូមិថ្មីសម្ដេចនិង ពិនិត្យសារជាថ្មី តែសម្ដេចបាន លើកឡើងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ខេត្តដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែ ឧសភាឆ្នាំ ២០១៩ ខាងមុខនេះ សម្ដេច សូម អោយ អង្គបោះឆ្នោតទាំងអស់សូមចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នាជៀសវាង កុំជឿការឃោសនារបស់ ជនអគតិ មួយចំនួន។

ចំពោះ ពលករចំណាកស្រុកវិញ សម្ដេចនិងចាត់ អោយស្ថាប័នជំនាញរៀបចំកសាងកន្លែង សម្រាប់ពលករ ស្នាក់នៅ បណ្ដោះអាសន្ន រីបញ្ហាគ្រឿងញៀន វិញ សម្ដេចបានសង្កត់ធ្ងន់ លើបញ្ហាគ្រឿងញៀន នៅតាមរង្គសាល ណា ដែលកំពុងតែ ចរាចរ គ្រឿងញៀន សម្ដេច និងបញ្ចាអោយសមត្ថកិច្ច ចុះបង្រាប ដោយមិនគិតជារបស់អ្នកណាឡើយ។ ព្រោះបញ្ហាគ្រឿង
ញៀននេះ សមត្ថកិច្ចបានបង្ក្រាបជាបន្តបន្ទាប់មកហើយ ។

សម្ដេច បានបន្តទៀតថា រឿងព្រំដែនវិញសូមសមត្ថកិច្ច ដែលមានភារកិច្ចត្រូវសហការអោយបានល្អ ជាមួយប្រទេសជិតខាង ហើយត្រូវចូលរួម ទប់ស្កាត់ ការនាំទំនិញគេចពន្ធ ដែលករណីមួយ ធ្វើអោយបាត់ចំណូលរដ្ឋជា ពិសេសការទប់ស្កាត់ការនាំពលករឆ្លងដែន ខុសច្បាប់ ហើយសម្ដេចក៏បាន កោតសរសើរ ចំពោះស្នាដៃដែលអាជ្ញាធរខេត្ត និង កម្លាំងសមត្ថកិច្ចបានអនុវត្តទទួលបានជោគជ័យ រយះកាលកន្លងមក ផងដែរ ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *