មានប្រជាពលរដ្ឋភូមិផ្សារកណ្តាលរាយការណ៍ថា មានករណីជួញដូរគ្រឿងញៀននៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖
.នៅថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១៥.០០នាទី មានប្រជាពលរដ្ឋភូមិផ្សារកណ្តាលរាយការណ៍ថា មានករណីជួញដូរគ្រឿងញៀននៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


.ទទួលបានភស្តុតាងនេះកំលាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះទៅកន្លែងកើតហេតុ បានជួបជនសង្ស័យ២នាក់ក៏ត្រួតពិនិត្យ បានរកឃើញក្រាមពណ៍សរថ្លា០២ថង់តូច ដែកកេះ២ ប្រដាប់ចូកថ្នាំច្រកថង់០១ កែវជក់ថ្នាំ០១ នៅក្នុងកាបូបស្ពាយ ។
១.ឈ្មោះគ្រឿង សុជា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល
២.ឈ្មោះជី សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។


.យោងតាមពត៍មានរបស់ប្រជាពលរដ្ឋក្នុងភូមិបានអោយដឹងថា ក្រុមទាំងអស់នេះជាមុខសញ្ញាប្រើប្រាស់ ជួញដូរ និងលួចធ្វើសកម្មភាពក្នុងភូមិ។
.ពេលនេះកំលាំងបាននាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ
.តាមចម្លើយសារភាពជនទាំងពីរ ខ្លួនពិតជាបានប្រើប្រាស់ ជួញដូរគ្រឿងញៀន និងដើរលួចទ្រព្យសម្បត្តិគេពិតមែន។ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *