រថយន្តដឹកភ្ញៀវបើកក្នុងល្បឿនលឿនបុកគូថរថយន្ត១គ្រឿងទៀតបណ្ដាលឲ្យចិន២នាក់ស្លាប់និង ខ្មែរ២នាក់របួសធ្ងន់ស្រាល

បន្ទាយមានជ័យៈរថយន្តដឹកភ្ញៀវទេសចរណ៍បន្ទាន់ពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្ពោះទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ទៅបុកគូរថយន្ត១គ្រឿងទៀតដែលដឹកទូរ បណ្តាល អោយស្លាប់ជនជាតិចិន២នាក់ ,ខ្មែរ២នាក់របួសធ្ងន់ ស្រាលម្នាក់កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២១ខែឧសភាឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ចំណុចភូមិខៃដនឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។


ប្រភព មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅអោយដឹងថា: មុនពេលកើតហេតុរថយន្តម៉ាកតូយ៉ូតាឡិចស៊ីស៣៣០ ពណ៍ផ្សែងបារីស្លាកលេខ២B ១៤០១ បាត់ដំបង អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណដឹកភ្ញៀវជនជាតិចិនពីព្រលានយន្តហោះសៀមរា្បមកក្រុងប៉ោយប៉ែត បើកពីទិសកើតទៅលិចក្នុងល្បឿនលឿនឡើងជែងរថយន្តផ្សេងទៀត រួចជ្រុលទៅបុកពីក្រោយរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ខៀវដឹកទូរ អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ បណ្តាលអោយរួញ ហើយក្រឡាប់ នៅនឹងកន្លែងកើតហេតុ ខាងផ្នែករថយន្តឡិចស៊ីស គេឃើញបុរសម្នាក់ ស្ត្រីម្នាក់ ជាជនជាតិចិនបានស្លាប់កៀបជាប់ក្នុងឡាន ។

ចំណែក អ្នកបើកបររថយន្តឡុចស៊ីសពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2B.1401ឈ្មោះ លាន ពៅ ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ ក្រុងប៉ោយប៉ែត រងរបួសធ្ងន់ ។


រីឯផ្នែករថយន្តដឹកទូរវិញម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ប៉ៃលិន 3A.0205 អ្នកបើកបរឈ្មោះនង សុខ ភេទប្រុសអាយុ៣០ឆ្នាំ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេ្តតបាត់ដំបងរងរបួសស្រាល ។តែស្ត្រីជាប្រពន្ធ ដែលរួមដំណើរលក់ដូរ បានរងរបួសធ្ងន់បាក់ជើងម្ខាង ។


មន្ត្រីនគរបាលបន្តថា: មកទល់ពេលនេះ សមត្ថកិច្ចបាននឹងកំពុងដឹកជញ្ជូនសពទៅរក្សាទុកនៅវត្ត ។ឯអ្នករបួស ត្រូវបញ្ជូនទៅមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។ ក្រៅពីនោះបានសម្អាត និងសម្រួលចរាចរណ៍ទីគ្រោះថ្នាក់ ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *