ទំនាស់ដីធ្លីដីស្រែនិងចំការដើមបណ្តឹងប្តឹងទាមទារ ពាក់កណ្តាលម្នាក់ដោយ ចុងបណ្តឹងដែលជាអ្នកអាស្រ័យ ផលមិនយល់ព្រម

បន្ទាយមានជ័យ៖ទំនាស់ដីធ្លីដីស្រែនិងចំការដើមបណ្តឹងប្តឹងទាមទារពាក់កណ្តាលម្នាក់ដោយចុងបណ្តឹងដែលជាអ្នកអាស្រ័យផលមិនយល់ព្រមដែល ប្រជុំដោះស្រាយនៅរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

 

ក្នុងកិច្ចប្រជុំដំណោះស្រាយរបស់គណកម្មាធិការដោះស្រាយវិវាទដីធ្លីខេត្តបន្ទាយមានជ័យគឺភាគីដើមបណ្តឹងឈ្មោះ ស៊ិន តារា និងឈ្មោះ ស៊ិន ណារិន បានលើកហេតុផលថា៖ ដីស្រែជាង១ហិកតានិងដីចំការទំហំ៤០០ម៉ែត្រក្រឡា ដែលស្ថិតភូមិថ្នល់បត ឃុំរហាត់ទឹក ស្រុកមង្គលបូរី។ គឺជាដីកេរ្ត៍ឪពុករបស់គាត់តែក្រោយមកគាត់បានប្រពន្ធក្រោយហើយស្លាប់ហើយឈ្មោះ វង់ មានបំណងធ្វើប្លង់កម្មសិទ្ធទើបប្តឹងជំទាស់មិនអោយដោយដីនេះជាដីកេរ្តិ៍ឪពុករបស់គាត់ប្តឹងសុំអោយដោះស្រាយដីស្រែនិងដីចំការម្នាក់ពាក់កណ្តាលទើបយល់ព្រម។

 

តាមសំដីឈ្មោះ វង់ ដែលជាចុងបណ្តឹងបានប្រាប់ថា៖ ដីស្រែជាង១ហិតានិងដីចំការ៤០០ម៉ែត្រការ៉េ នេះដីដែលគាត់មានលិខិតស្នាមគ្រប់មានអីដែលគាត់ធ្វើប័ណ្ណកម្មសិទ្ធមិនបាន ពេលដែលគាត់អាស្រ័យផលរាល់ឆ្នាំហើយបានធ្វើប័ណ្ណកម្មសិទ្ធស្រាប់តែឈ្មោះ ស៊ិន តារា និងឈ្មោះ ស៊ិន ណារិន បានប្តឹងទាមទៅវិញថាជាដីកេរ្តិ៍ទៅវិញហើយសុំបែងចែកពាក់កណ្តាលម្នាក់គាត់បានយល់ព្រមឡើយ។

 

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ដោយស្តាប់រឿងរ៉ាវទំនាស់ដីធ្លីដើមបណ្តឹងឈ្មោះ ស៊ិន តារា និងឈ្មោះ ស៊ិន ណារិន  ថាជាដីកេរ្តិ៍របស់ឪពុកគាត់ហើយឈ្មោះ វន មានបំណងធ្វើប្លង់កម្មសិទ្ធទើបប្តឹងជំទាស់ហើយឲ្យដោះស្រាយពាក់កណ្តាលម្នាក់ដើម្បីបញ្ចប់រឿងតែភាគីចុងបណ្តឹងមិនបានយល់ព្រមដោយថាដីនេះមានលិខិតស្នាមត្រឹមត្រូវនិងអាស្រ័យផលរាល់ឆ្នាំ។ តាមការសិក្សាមើលរឿងរ៉ាវទំនាស់ដីស្រែនិងដីចំការនេះបើភាគីទាំងពីរចេះយោគយល់អនុគ្រោះគ្នាទៅវិញទៅមកអាចថាដោះស្រាយត្រូវបានបញ្ចប់ហើយទទួលធ្វើប័ណ្ណកម្មសិទ្ធទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *