សាលាក្រុងប៉ោយប៉ែត រៀបចំដាក់តម្លើងភ្លើងស្តុប ចំនួនមួយកន្លែង

ខេត្តបន្ទាយមានជ័យ៖សាលាក្រុងប៉ោយប៉ែត រៀបចំដាក់តម្លើងភ្លើងស្តុប ចំនួនមួយកន្លែង ក្នុងចំណោមគោលដៅ០៥កន្លែង ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ជាក់ស្តែងនៅរសៀល ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០១៩
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាប់ផ្តើមតម្លើងបង្គោលភ្លើងស្តុប ជាលើកដំបូងនៅចំណុច ផ្លូវបំបែកធនាគាអេសុីលីដា ជាប់ផ្លូវជាតិលេខ៥ នឹងបានដាក់អោយដំណើរការជាស្ថាពរ ដោយចំណាយទឹកអស់ចំនួន ២២,៥១០ដុល្លារសហរដ្ឋអាមេរិក ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *