បន្ទាប់ពីឃើញសំណេរលើជញ្ជាំងក្ដៅត្រចៀកនេះជាកំហុសអ្នកណាបើភាគីទាំង2សំអាងលើឯកសារដូចគ្នា

ប៉ោយប៉ែត៖អតីតៈដីទំនាស់មួយកន្លែងបានក្លាយជាជម្លោះឡើងវិញព្រោះតែចំណុចកើតហេតុមានគេលួចហែកសាលក្រមស្ថាពរដែលបិទចោលអស់រយះពេល២ឆ្នាំ ហើយថែមទាំងមានសំណេរគម្រាមថែមទៀត។ដីទំនាស់ខាងលើស្ថិតនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតនិងក្រុងប៉ោយប៉ែតទំហំ8ម៉ែត្រ×20ម៉ែត្រ។

បុរសវ័យចំណាស់ជាង70ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុប្រាប់ក្រុមអ្នកយកព័ត៌មានថាដីខាងលើជារបស់លោកបញ្ចប់ដោយសាលក្រមតុលាការួចហើយកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2017ដោយព្រះរាជអាជ្ញារងលោកសេងគីមឡាក់។

ពាក់ព័ន្ធរឿងរ៉ាវដីនេះមុនទទួលបានសាលក្រមនិងមានជម្លោះជាថ្មីបុរសចំណាស់ឈ្មោះថាច់អៃរាបរាប់ថានៅឆ្នាំ2015គាត់បានចាប់ផ្តើមរៀបចំដីពុះល្វែងដើម្បីលក់ផ្តាច់និងបង់រំលោះហើយក្នុងខែកក្កដាឆ្នាំដដែលគ្រួសារមួយប្តីឈ្មោះម៉ៅផាន់នីអាយុ28ឆ្នាំប្រពន្ធឈ្មោះរុនស្រីរ័ត្នអាយុ32ឆ្នាំជាមេការសំណង់ធ្វើការនៅទីតាំងរបស់លោកបានសុំរាប់ដី2ល្វែងប៉ុន្តែមិនបង់រំលោះទេដោយសុំធ្វើពាក្យសុំកាន់កាប់ដីធ្លីស្របច្បាប់ដើម្បីយកប្រាក់កម្ចីពីធនាគារ។

លុះមួយរយៈក្រោយមកគ្រួសារនេះកុហក់ថាបាត់ពាក្យសុំកាន់កាប់ដីធ្លីហើយ។លោកបន្តថាថ្លៃដីរួមក៌មិនទទួលបានៗត្រឹមប្រាក់បង់រំលោះ1ខែគត់គឺ800$ក្រោយមកក៌បាត់មិនឃើញឡើងទៀតឡើយ។

លោកថាច់អៃបន្តថានៅដើមខែមករា2016ឈ្មោះម៉ៅផាន់នីនិងប្រពន្ធបានចេញមុខមកផ្ទេរសិទ្ធដី2ល្វែងខាងលើឲ្យលោកវិញព្រោះគ្មានប្រាក់បង់រំលោះថ្លៃដី។រឿងដែលនិងផ្ទុះឡើងវិញគឺក្រោយពីលោកថាច់អៃបានឃើញសំណេរមួយនៅលើជញ្ជាំងផ្ទះអ្នកនៅជាប់ដី2ល្វែងនោះសសេរកាលពីពេលថ្មីៗថា”ម្ចាស់ដី2ល្វែងកែង0115777777អ្នកទិញប្រយ័ត្នមានរឿង”ដែលសំណេរនេះលោកថាច់អៃប្រៀបធៀបថាអាចជាកាប្លន់យកដីដោយចេតនានិងជាសាធារណៈនិងជាអំពើរឃាតកម្មទៀតផង។គាត់បន្តថាលុះសាកសួរម្ចាស់ផ្ទះជាប់ដី2ល្វែងនោះប្រាប់គាត់ថាឈ្មោះហុងរស្មីជាអ្នកសសេរ។

លោកថាសូម្បីតែក្រដាស់សាលក្រមរបស់តុលាការដែលលោកបិទលើបង្គោលមួយនៅលើទីតាំងកើតហេតុក៌មានគេហែកចោលដែរ។បុរសចំណាស់ខាងលើអះអាងថានិងដាក់ពាក្យបណ្តឹងឈ្មោះហុងរស្មីក្នុងពេលឆាប់ៗនេះ។
ជុំវិញករណីនេះលោកហុងរស្មីជាអាជីវករទិញលក់បញ្ចាំយានយន្តនៅក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថាសំណេរលើជញ្ជាំងនោះលោកជាអ្នកសសេរមែនប៉ុន្តែថាកាសសេរបែបនេះគ្រាន់តែចង់រកអ្នកជាប់ពាក់ព័ន្ធដី2ល្វែដើម្បីនិយាយគ្នាហើយមិនមានបំណងអាក្រក់ណាមួយឡើយនិងមិនចង់ឲ្យអ្នកផ្សេងរងគ្រោះព្រោះដីនោះឈ្មោះម៉ៅផាន់នីនិងប្រពន្ធឈ្មោះរុនស្រីរ័ត្នបានលក់ឲ្យប្រពន្ធលោកឈ្មោះអ៊ឹងលីនដាដោយមានកាចុះហត្ថលេខាប្រថាប់ត្រាឬធ្វើសាក្សីពីអាជ្ញាធរភូមិសង្កាត់ក្រុងទៀតផង។


ទោះការលើកឡើងក្នុងករណីសរសេរលើជញ្ជាំងផ្ទះថ្មយ៉ាងណាពីលោកហុងរស្មីក៏ដោយប៉ុន្តែមជ្ឈដ្ឋានរិះគន់ថាកាសរសេរបែបនេះគឺសំដៅមកម្ចាស់ដី ហាក់មានចេតនាគរាម ។
ពេលលើកឡើងពីកាឈ្នះសាលក្រមលោកហុងរស្មីប្រាប់ថាមិនពាក់ពាក់ព័ន្ធនិងប្រពន្ធលោកទេគឺឈ្មោះថាច់អៃក្តីក្តាំគ្នាជាមួយឈ្មោះម៉ៅផាន់នីប្រពន្ធឈ្មោះរុនស្រីរ័ត្នតែប៉ុណ្ណោះ។
ករណីនេះគេពុំដឹងថាអាជ្ញាធរធ្វើការបែបណានោះទេព្រោះបើពិនិត្យលើឯកសារពាក្យសុំកាន់កាប់ដីធ្លីលោកថាច់អៃផ្ទេរឲ្យឈ្មោះម៉ៅផាន់នីប្រពន្ធឈ្មោះរុនស្រីរ័ត្នឆ្នាំ2015ក៌មានកាធ្វើសាក្សីពីមេភូមិនិងចុះហត្ថលេខាពីអាជ្ញាធរសង្កាត់និងក្រុងផងដែរ(ចៅសង្កាត់និងចៅហ្វាយក្រុងចាស់)។ហើយឈ្មោះថាច់អៃដាក់ពាក្យបណ្តឹងស្នើសុំផ្អាកការលក់និងផ្ទេរប័ណ្ណផ្ទេរសិទ្ធដី2ល្វែងលេខ436&437ធ្វើនៅក្នុងខែកក្កដា2015ក៌មានចុះហត្ថលេខាដោយលោកចៅសង្កាត់ប៉ោយប៉ែត(ចៅសង្កាត់ចាស់)និងអនុភូមិមិត្តភាពផងដែរ។លុះឈ្មោះម៉ៅផាន់នីនិងប្រពន្ធចេញមុខផ្ទេរដី2ល្វែងខាងលើប្រគល់ឲ្យលោកថាច់អៃវិញព្រោះពុំមានលទ្ធភាពរកប្រាក់បង់រំលោះដីក៌មានកាធ្វើសាក្សីពីមេភូមិនិងចុះហត្ថលេខាឬប្រថាប់ត្រាពីលោកចៅសង្កាត់និងអភិបាលក្រុងដែរ(ចៅសង្កាត់និងចៅហ្វាយក្រុងចាស់)។ហើយបើយោងឯកសារដែលទទួលបានពីភាគីលោកហុងរស្មីបានឲ្យដឹងថាដី2ល្វែងដែលឈ្មោះម៉ៅផាន់នីនិងប្រពន្ធលក់ឲ្យប្រពន្ធលោកក៌បានធ្វើលិខិតផ្ទេរសិទ្ធត្រឹមត្រូវតាមច្បាប់ហើយមានកាធ្វើសាក្សីដឹងឮពីមេភូមិនិងចុះហត្ថលេខាប្រថាប់ត្រាពីលោកចៅសង្កាត់ទៀតផង(ចៅសង្កាត់ចាស់)។ ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *