រថយន្តសង្គ្រោះ១គ្រឿងត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាអំណោយសម្តេចតេជោ ហ៊ុនសែន

ខេត្តបន្ទាយមានជ័យ៖ រថយន្តសង្គ្រោះ១គ្រឿងត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត តាមរយះលោក ឧកញ៉ា បណ្ឌិតជា រតនា និងលោកជំទាវ លី ហៀក រតនា ដែលជាអំណោយរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


លោក ឧកញ៉ា បណ្ឌិត ជា រតនា មានប្រសាសន៍ថា រថយន្តសង្គ្រោះ១គ្រឿងដែលប្រគល់ជូនដល់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលប្រគល់ជូនតាមរយៈលោក ឧកញ៉ា នៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យនគរបាលជំនាញយកទៅប្រើប្រាស់ ជួយសង្គ្រោះអ្នកជំងឺ ឲ្យបានទាន់ពេលវេលា។


លោកឧកញ៉ា ក៏បានផ្តាំផ្ញើដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីទទួលបានរថយន្តសង្គ្រោះហើយ ត្រូវចេះថែរក្សា និងសហការណ៍ជាមួយមន្ទីរពេទ្យបង្អែក បង្កើនការយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព មិនត្រូវធ្វើអ្វីឲ្យខុសពីតួនាទី ភារកិច្ចឡើយ។


ក្នុងឱកាសនោះ លោក ឧកញ៉ា បណ្ឌិត ជា រតនា និងលោក ឧកញ៉ាឡាច ប៊ុនលីម រួមទាំងអាជ្ញាធរ កម្លាំងនគរបាល ប្រធានពេទ្យបង្អែកប៉ោយប៉ែត២ បានសំណេះសំណាល និងចែកថវិកា សម្ភារ មី ភួយ ក្រមា មួយចំនួនដល់អ្នកជំងឺផងដែរ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *